រាជធានីភ្នំពេញ៖ យុវជនដែលជេរប្រមាថរកវាយមន្ត្រីនគរបាលចរាចរណ៍កំពុងអនុវត្តច្បាប់ ម្តុំក្រោមស្ពានស្ទឹងមានជ័យ ពេលនេះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នហើយ។ ការសម្រេចដីការឃុំខ្លួនលើយុវជនខាងលើនេះ ធ្វើឡើង កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា

ដោយឡែក លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នឹងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទដោយជេរប្រមាថរកវាយសមត្ថកិច្ចរូបនេះ មានឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ២៧ ឆ្នាំ មានមុខរបរ ជាសន្តិសុខឯកជន។ ការសម្រេចឃុំខ្លួនយុវជនរូបនេះធ្វើឡើង ក្រោយពីតំណាងអយ្យការអមសាលាដំបូង បើកការស៊ើបសួរ នឹងចោទប្រកាន់ជនសង្ស័យជាផ្លូវការ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនេះ បើតាម ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិត វណ្ណ: បានបើក ស៊ើបសួរលើយុវជនម្នាក់ដែលជេរប្រមាថសមត្តកិច្ចជាផ្លូវការហើយ ។ អ្នកនាំពាក្យបញ្ជាក់ថា ករណីខាងលើនេះ  តំណាងអយ្យការក៏បានសម្រេចធ្វើការចោទប្រកាន់ចំនួន ៤បទល្មើស ដូចជាពីបទបើកបរយានយន្តមិនព្រមបញ្ឈប់តាមបញ្ជារបស់មន្រ្តីនគរចរាចរណ៍ផ្លូវគោក  បទរារាំង  ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ  បទហិង្សាដោយចេតនា  បទប្រមាថ  និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ  តាមបញ្ញត្តិមាត្រា  ៧៦  និងមាត្រា  ៨០  នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក  និងមាត្រា  ២១៧  មាត្រា  ៥០២  និងមាត្រា  ៥០៣  នៃក្រមព្រហ្មទណ្ឌ  ។ ការចោទប្រកាន់លើជនសង្ស័យចំនួន៤ បទល្មើសខាងលើនេះ មានបទល្មើសតែមួយគឺអំពើហិង្សាដោយចេតនាលើអ្នកដទៃ តាមមាត្រា២១៧ ដែលច្បាប់តម្រូវឲ្យផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ពី១ ឆ្នាំ ទៅ៣ ឆ្នាំ នឹងពិន័យជាប្រាក់ចូលថវិការរដ្ឋពី២ លានទៅ៦ លានរៀល៕ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ KPT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]