បរទេស៖ វីរុសសជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី B.1.1.529​ ជាប្រភេទមេរោគមានឈ្មោះ Omicron ត្រូវបានរកឃើញនៅក្នុងប្រទេសជាច្រើនទៀត ខណៈពេលដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រកំពុមានការព្រួយបារម្ភពីវា នៃការកើនឡើករណីជាបន្តបន្ទាប់។

ជាក់ស្តែង វ៉ារ្យ៉ង់នៃមេរោគ Omicron រីករាលដាលនៅជុំវិញពិភពលោកកាលពីថ្ងៃអាទិត្យ (២៨ខែវិច្ឆិកា) ជាមួយនឹងករណីថ្មីត្រូវបានរកឃើញនៅក្នុងប្រទេសនានា មានដូចជាហូឡង់ ដាណឺម៉ាក និងអូស្ត្រាលី សូម្បីតែប្រទេសជាច្រើនទៀតបានដាក់ការរឹតបន្តឹងការធ្វើដំណើរដើម្បីទប់ស្កាត់ការរាលត្បាតនៃជំងឺសកលនេះ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វាមិនទាន់ច្បាស់ថាតើ Omicron ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង អាចចម្លងបានច្រើនជាងប្រភេទផ្សេងទៀត ដែលនេះជាអ្វីដែល អង្គការមានព្រួយបារម្ភជាខ្លាំង។

ប្រភេទវីរុស Omicron ដែលត្រូវបានគេដាក់ឈ្មោះថា «វ៉ារ្យ៉ង់នៃក្តីបារម្ភ» ជដែល WHO ចាត់ទុកជាប្រភេទមេរោគដ៏ព្រួយបារម្ភ​ មានសក្តានុពលឆ្លងច្រើនជាងប្រភេទលើកមុន ឥឡូវនេះត្រូវបានរកឃើញនៅក្នុងប្រទេសអូស្ត្រាលី បែលហ្សិក បូតស្វាណា ចក្រភពអង់គ្លេស ដាណឺម៉ាក អាល្លឺម៉ង់ ហុងកុង អ៊ីស្រាអែល អ៊ីតាលី ហូឡង់ និង អា​ព្រិច​ខាងត្បូង៕

ប្រភព៖ channelnewsasia

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]