ភ្នំពេញ៖ វិមានសិល្បៈដែលមានតែមួយគត់នៅអាស៊ី-ពីកាសូ ស៊ីធី ហ្គាដិន ត្រូវបានបញ្ចប់ការសាងសង់ ដែលទទួលបានការអបអរសាទរ និងកោតសរសើរពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ទីតាន ស្តូន គ្រុប នៅទីក្រុងហុងកុង មិនខ្លាចជំងឺកូវីដ-19 បានជំនះរាល់ការលំបាក និងក្នុងគោលបំណងនាំយកអាគារខុនដូបែបសិល្បៈនេះបង្ហាញទៅកាន់ពិភពលោក។ ទីតាន ស្តូន គ្រុប រំពឹងថា ពីកាសូ ស៊ីធី ហ្គាដិន នឹងក្លាយទៅជាស្តង់ដារថ្មីមួយនៃលំនៅដ្ឋានប្រណិត និងវិស័យអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តម ហ៊ុន ម៉ាណែត អបអរសាទរការបញ្ចប់ការសាងសង់របស់ ពីកាសូ ស៊ីធី ហ្គាដិន និងស្វាគមន៍ការវិនិយោគជាបន្តបន្ទាប់របស់ ទីតាន ស្តូន នៅទីក្រុងហុងកុង
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានអបអរសាទរចំពោះការបញ្ចប់ការសាងសង់របស់ ពីកាសូ ស៊ីធី ហ្គាដិន និងកោតសសើរចំពោះការយកចិត្តទុកដាក់ក្នុងការនាំយកសិល្បៈដែលមានលក្ខណៈស្តង់ដារអន្តរជាតិចូលមកក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បរិយាកាសវិនិយោគនៅប្រទេសកម្ពុជាបន្តមានការវិវត្តល្អ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបរទេសមកបណ្តាក់ទុននៅកម្ពុជា។ ប្រទេសកម្ពុជារឹតតែស្វាគមន៍ការវិនិយោគជាបន្តបន្ទាប់នៃក្រុមហ៊ុនបរទេសដែលប្រកបដោយវិជ្ជាជីវៈ និងគុណភាពខ្ពស់ដូចជា ក្រុមហ៊ុន ទីតាន ស្តូន គ្រុប នៅទីក្រុងហុងកុង ដើម្បីរីកចម្រើនរួមគ្នាជាមួយប្រទេសកម្ពុជា។
ពីកាសូ ស៊ីធី ហ្គាដិន ជំនះរាល់ឧបសគ្គ ដើម្បីពង្រីកទីផ្សារអចលនទ្រព្យ
ការរីករាលដាលនៃជម្ងឺកូវីត ធ្វើអោយមានការប៉ះពាល់ខ្លាំងលើគ្រប់វិស័យ។ ប៉ុន្តែ ទីតាន ស្តូន គ្រុប នៅទីក្រុងហុងកុង មិនអនុញ្ញាតឱ្យជំងឺរាតត្បាតប៉ះពាល់ដល់គម្រោងសាងសង់មួយនេះឡើយ។ ទីតាន ស្តូន គ្រុប នៅទីក្រុងហុងកុងបានអនុវត្តវិធានការបង្ការជំងឺរាតត្បាតតាមស្តង់ដារខ្ពស់បំផុត និងរៀបចំការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិក កម្មករ និងក្រុមគ្រួសាររបស់ពួកគេ។ ស្ថេរភាពនៃលំហូរហិរញ្ញវត្ថុបានជំរុញអោយការដ្ឋាននៅតែបន្តដំណើរការសាងសង់ និងធ្វើឱ្យ ពីកាសូ ស៊ីធី ហ្គាដិន ក្លាយជាគម្រោងមួយក្នុងចំណោមគម្រោងមួយចំនួនតូចក្នុងទីក្រុងភ្នំពេញដែលនឹងបញ្ចប់ក្នុងឆ្នាំនេះ ដែលជាការជួយជ្រោមជ្រែងមួយយ៉ាងសំខាន់ក្នុងការលើកតម្កើងវិស័យអចលនទ្រព្យដែលកំពុងតែធ្លាក់ចុះ។
បង្កើតសោភ័ណភាពសិល្បៈ និងសំណង់ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ
គម្រោងនេះមានទីតាំងស្ថិតនៅក្នុងចំណុចកណ្តាលនៃរាជធានីភ្នំពេញ-បឹងកេងកង១ (ហៅថាតំបន់ស្ថានទូតពិសេស)។ អាគារទាំងមូលត្រូវបានសាងសង់តាមបែបបទ Picasso គ្រាន់តែឈានជើងចូលទៅក្នុងសាលធំទូលាយដែលមានពិដានកម្ពស់ 8.8 ម៉ែត្រ គឺប្រៀបដូចជាការដើរចូលទៅក្នុងសាលសិល្បៈមួយ។ ក្នុងពេលជាមួយគ្នានេះ លោក Luke Chu នាយកគ្រប់គ្រងទូទៅនៃគម្រោងសាងសង់កម្ពុជា-ចិនបានបញ្ជាក់ថា សំណង់របស់ ពីកាសូ ស៊ីធី ហ្គាដិន ត្រូវបានសាងសង់ឡើងដោយប្រើវិធីសាស្រ្ត ដូចគ្នាទៅនឹងសណ្ឋាគារ Dubai Burj Al Arab។ ពីកាសូ ស៊ីធី ហ្គាដិន មានគ្រឹះបាតសសរក្រោមដីទំហំ 3 ម៉ែត្រ និងរបារដែកស៊ីម៉ង់ត៍ស្តង់ដារខ្ពស់របស់អឺរ៉ុប និងអាមេរិក ដែលជាបច្ចេកវិទ្យាសាងសង់ដែលធ្វើអោយអាគារនេះមានសុវត្ថិភាពខ្ពស់បំផុត។
បទពិសោធន៍គ្រប់គ្រងអាគារ និងឧបករណ៍ដ៏ប្រណិត
ផ្តល់សេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិ សេវាបម្រើអតិថិជន និងសេវាកម្មផ្សេងទៀតដូចគ្នាទៅនឹងសណ្ឋាគារលំដាប់ផ្កាយប្រាំមួយ។ ពីកាសូ ស៊ីធី ហ្គាដិន ក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មនៅជាន់ទី19 និងសាលជប់លៀងរួមបញ្ចូលគ្នាជាមួយភោជនីយដ្ឋាន មី ឈី លីន ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលធ្វើការ ឬអតិថិជនដែលបានចូលរួមកម្មវិធីជប់លៀងនៅអគារនេះ។ នៅជាន់ទី19 ក៏មានអាងហែលទឹក និងកន្លែងហាត់ប្រាណផងដែរ។ ពីកាសូ ស៊ីធី ហ្គាដិន ផ្តល់នូវបទពិសោធន៍កម្រិតអន្តរជាតិទៅកាន់ភ្ញៀវ ដែលកន្លែងហាត់ប្រាណត្រូវបានបំពាក់ដោយឧបករណ៍ទំនើប Technogym ដែលជាឧបករណ៍ដែលក្រុមហ៊ុន Ferrari ក្រុមហ៊ុន McLaren ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងស្ថាប័នអន្តរជាតិកំពូលៗផ្សេងទៀតប្រើប្រាស់។
ផែនការបង្ការការរាតត្បាតសំខាន់ៗចំនួន ៧ ដើម្បីធានាសុខភាពរបស់អតិថិជន
ការទប់ស្កាត់ជំងឺកូវីដនៅក្នុងបរិយាកាសរស់នៅបានក្លាយជាចំណុចសំខាន់នៃការរៀបចំផែនកាអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ។ ពីកាសូ ស៊ីធី ហ្គាដិន មានផែនការសំខាន់ៗចំនួន ៧ រួមមាន «ការការពារពេលចេញចូលអាគារ, ការសម្លាប់មេរោគក្នុងទីសាធារណៈ, ការបស្សុទ្ធខ្យល់, ការរក្សាអនាម័យ, ការផ្គត់ផ្គង់ទឹកស្អាត, ការប្រើប្រាស់សម្ភារៈប្រឆាំងនឹងបាក់តេរី និងសេវាកម្មបង្ការការរាតត្បាត»។ ឧបករណ៍ទាំងនោះមានដូចជា៖ បំពង់ស្រូបក្លិនមិនល្អ ម៉ាស៊ីនកំចាត់បាក់តេរីដោយកាំរស្មីអ៊ុលត្រាវីយូឡេ និងបន្ទះថ្នាំសំលាប់មេរោគ ទុយោស្តុកទឹក និងសន្ទះ ស្រូប ក្លិនកខ្វក់ ដើម្បីធានាអោយការការពារកាន់តែមានប្រសិទ្ភាព និងធានាដល់សុខភាពអ្នករស់នៅ។
កម្ពុជាសាកសមនូវលំនៅដ្ឋានលំដាប់ខ្ពស់ ទីតាន ស្តូន នៅទីក្រុងហុងកុងនឹងបន្តការចាក់ឬសនៅប្រទេសកម្ពុជា
លោក Darren Teng នាយកគ្រប់គ្រងទូទៅនៃ ទី តាន ស្តូន គ្រុប នៅទីក្រុង ហុងកុង និងជាប្រធានក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ដីវេឡុបម៉ិន ឯ.ក បានមានប្រសាសន៍ថា៖
ពីកាសូ ស៊ីធី ហ្គាដិន ធ្វើជាគំរូមួយដ៏ល្អសម្រាប់ខុនដូដែលមានលក្ខណៈល្អប្រណិត
ការបញ្ចប់គម្រោង Picasso City Garden គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងវិស័យអចលនទ្រព្យក្នុងទីក្រុងភ្នំពេញ។ ទីតាន ស្តូន គ្រុប នៅទីក្រុង ហុងកុង រំពឹងថានឹងការលេចចេញនូវគំរូខុនដូប្រណិតមួយនេះអាចលើកកម្ពស់គុណភាពនៃលំនៅដ្ឋាន ដើម្បីឱ្យសាធារណជនអាចរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងសោភ័ណ្ឌភាព។ ពួកយើងសង្ឃឹមយ៉ាងមុតមាំថា ដំណឹងល្អនៃការបញ្ចប់គម្រោងនេះអាចក្លាយជាកម្លាំងចលករ សម្រាប់វិស័យអចលនទ្រព្យ និងជំនះការលំបាកក្នុងពេលបច្ចុប្បន្នជាមួយគ្នា និងទន្ទឹងរង់ចាំស្ថានភាពល្អប្រសើរឡើងនាពេលខាងមុខ៕
អំពី ទី តាន ស្តូន គ្រុប
ទីតាន ស្តូន គ្រុប ត្រូវបានបង្កើតឡើងក្នុងទីក្រុងហុងកុងក្នុងឆ្នាំ2003 ជាក្រុមហ៊ុនវិនិយោគហិរញ្ញវត្ថុដែលមានជំនាញវិជ្ជាជីវៈ។ សកម្មភាពអាជីវកម្មរបស់ ទីតាន ស្តូន គ្រុប មានដូចជា៖ អចលនទ្រព្យនៅក្រៅប្រទេស និងការទិញភាគហ៊ុន ការគ្រប់គ្រងទ្រព្យសកម្ម ការគ្រប់គ្រងទ្រព្យសម្បត្តិឯកជន។ល។ ទី តាន ស្តូន គ្រុបមានបទពិសោធន៍រហូតដល់ 18 ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុនិងមានបទពិសោធន៍ទៅលើការវិនិយោគដ៏សំបូរបែប។ ជាមួយនឹងចក្ខុវិស័យពិសេសលើសពីទីផ្សារ ពួកយើងបានផ្តល់ឱ្យសហគ្រាស និងអ្នកវិនិយោគនូវឱកាសវិនិយោគឈានមុខគេបំផុត។ ទីតាន ស្តូន គ្រុប ផ្តោតសំខាន់នៅក្នុងតំបន់អាស៊ី ដើម្បីអភិវឌ្ឍសេវាកម្មវិនិយោគពេញលេញ បង្កើនចំនួនវិនិយោគិន និងប្រកាន់ខ្ជាប់នយោបាយឈ្នះ-ឈ្នះសម្រាប់ រដ្ឋាភិបាល និងសាធារណៈជនក្នុងតំបន់។ ដើម្បីស្វែងយល់បន្ថែមអំពី ទីតាន ស្តូន គ្រុប សូមចូលទៅកាន់ http://www.titanstonegroup.com។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]