ក្រុងព្រះសីហនុ៖ កាលពីអត្ថបទមុន ប្រិយមិត្តពិតជាជ្រាបច្បាស់ នៃរមណីយដ្ឋានមួយថ្មី ដែលគេស្គាល់ឈ្មោះថា «សិលាបណ្តាសា» ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើន មិនថាភ្ញៀរអ្នកទស្សនា ក៏ដូចជាអ្នកលេងបណ្តាញសង្គម ជាមួយនឹងកន្លែងថ្មីមួយនេះ។
យ៉ាងណាមិញ បើតាមប្រភពមួយ នៅគណនីក្នុងហ្វេសប៊ុក «សិលាបណ្តាសា» មិនមែនតែមួយទីតាំងនោះទេ តែគេត្រូវបានសាងសង់រហូតទៅដល់ ៣កន្លែងផ្សេងៗ នៅលើទឹកដីភាគនិរតីរាជ នៃព្រះរាជាណាចក្រកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ រមណីយដ្ឋានថ្មីសន្លាងនេះ បានចារឹកពាក្យបណ្តាសាសង្កត់លើដីឆ្នេរសាធារណៈចំនួន ០៣ទីតាំង ដែលមានដូចជា ទីតាំងនៅឆ្នេរពយជំទាវម៉ៅ ទីតាំងនៅសិលាចាំស្នេហ៍ និង ទីតាំង ពយអូរឈើទាល។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ សិលាបណ្តាសា បានសម្រេចព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ ចាត់ទុកកន្លែងដ៏ស័ក្ខសិទ្ធ ទុកដាក់បណ្តាសាលេីបុគ្គលដែលបំពានរំលោភយកដីឆ្នេរធ្វេីជាកម្មសិទ្ធិឯកជនផ្ទាល់ខ្លួន ហេីយដីនេះសោតជាដីឆ្នេរសាធារណៈរបស់រដ្ឋបម្រេីដល់អ្នកទេសចរជាតិ និងអន្តរជាតិ។ល៕
ប្រភព៖ Kheang Phearom
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]