តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយបង្ហាញខ្លួននៅលើឆាកនៃការប្រគំតន្រ្តី«រាត្រីចងចាំ ឆ្នាំ២០២១» ដើម្បីរំលឹកក្នុងកម្មវិធីខួបលេីកទី១៦ឆ្នាំ នៃការដាក់ល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ( UNESCO ) ២៥វិច្ឆិកា២០០៥-២៥វិច្ឆិកា២០២១ អ្នកនាង ទៀង មុំសុធាវី បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ដល់មហាជន និងអ្នកគាំទ្រ ក្រោយបានបង្ហាញឈុតដ៏ស្រស់ស្អាត រហូតទទួលបានការសរសើរយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រ។
យ៉ាងណាមិញ ចំពោះឈុតនេះ យោងតាមប្រភពរូបថត Cambodia Picture បានបង្ហាញពីលំនាំនៃការរចនាឈុតដ៏ស្រស់ស្អាត ដែលអ្នកនាង ទៀងមុំសុធាវី បានពាក់នោះ គឺមានភាពស្រដៀងគ្នាទៅនឹងចម្លាក់អប្សរា ដែលមានជាយស្បៃសំពត់ ស្រដៀងគ្នា ឬស្មើតែដូចគ្នាតែម្តង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ឃើញថាតើ ឈុតដែលអ្នកនាង ទៀង មុំសុធាវី មានភាពស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]