អំឡុងពេលពពោះ ក្រៅពីថែទាំសុខភាពទូទៅរបស់គភ៌ និងខ្លួន ម៉ាក់ៗក៏មិនត្រូវធ្វេសប្រហែសថែសម្រស់ខ្លួនដែរ ព្រោះស្នាមសង្វារ ជាការរំខានទូទៅបំផុតក្នុងពេលនេះ។ ត្បិតតែវាកើតឡើងអំឡុងពេលពពោះ តែមិនប្រាកដពេលសម្រាលកូនរួច ស្នាមសង្វារនឹងរលាយបាត់ពីរាងកាយម៉ាក់ៗនោះទេ ហេតុនេះ ស្រីៗយើងត្រូវចេះតិចនិកការពារសង្វារកុំឲ្យកើតឡើង។ អត្ថបទនេះនឹងប្រាប់ស្រីៗយើងពីតិចនិកមួយចំនួនដោះស្រាយបញ្ហាសង្វារនេះ។
១. បិទម៉ាសពោះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រើម៉ាស ជាវិធីផ្ដល់សំណើមដល់ពោះដ៏ល្អបំផុត ព្រោះវាមានគុណសម្បត្តិច្រើនយ៉ាងជួយឲ្យពោះស និងជួយឲ្យស្បែកពោះរលោង។ ម៉ាក់ៗពពោះអាចប្រើម៉ាសពោះ ដើម្បីការពារស្នាមសង្វារតាំងពីគភ៌បាន ៣-៤ ខែឡើង ហើយមួយសប្ដាហ៍ប្រើម្ដង រហូតដល់សម្រាលកូន ដែលការធ្វើ់ដូចនេះ អាចជួយម៉ាក់ៗទប់ស្កាត់បញ្ហាសង្វារនេះបាន។
២. លាបឡេ/ប្រេង ការពារស្នាមសង្វារ
វិធីការពារកុំឲ្យស្នាមសង្វារលេចចេញលើពោះ គឺត្រូវលាបប្រេង ឬឡេនៅពោះតាំងពីទម្ងន់ដំបូងៗ ព្រោះថាកាលណាយើងផ្ដល់សំណើមដល់បរិវេណពោះបានច្រើន នោះពេលពោះចាប់ផ្ដើមរីកធំ ស្បែកពោះក៏មិនស្ងួត ដែលអាចការពារការលេចចេញស្នាមសង្វារបាន។
ម៉ាក់ៗអាចជ្រើសរើសប្រើប្រេងដូង ឬប្រេងអូលីវធម្មជាតិ ដើម្បីផ្ដល់សំណើមដល់ពោះ ដើម្បីការពារស្នាមសង្វារ ឬអាចជ្រើសរើសប្រើជាផលិតផលគ្រីម ឬឡេការពារសង្វារដែលផ្ដល់សំណើមដល់ស្បែក ពិសេសមានផ្ទុកសារធាតុ Occlusives (មានមុខងារជួយរក្សាសំណើមក្នុងស្បែក) Humectants (ជួយទាញសំណើមចូលទៅក្នុងស្បែក) និងសារធាតុ Emollients (ជួសជុលស្នាមប្រេះក្នុងស្បែក)។
៣. ចៀសវាងស្លៀកពាក់រឹបៗ
កាលណាម៉ាក់ៗស្លៀកពាក់រឹប ឬតឹងៗពេក អាចបណ្ដាលឲ្យរមាស់ អេះ ហើយស្បែកត្រង់បរិវេណនោះចាប់ផ្ដើមស្ងួតទៅៗ ដែលធ្វើឲ្យស្នាមសង្វារចាប់ផ្ដើមកើតឡើងភ្លាមៗដែរ។
៤. គ្រប់គ្រងទម្ងន់បានល្អ
ការឡើងទម្ងន់ជារឿងធម្មតាទេអំឡុងពេលពពោះ ប៉ុន្តែម៉ាក់ៗមិនត្រូវបណ្ដោយខ្លួនឲ្យបែកសាច់ខ្លាំងពេកដែរ ព្រោះបើឡើងទម្ងន់ខ្លាំងពេកពេលពពោះ ធ្វើឲ្យស្បែករីក ងាយនឹងឡើងស្នាមសង្វារ។ បើឡើងទម្ងន់ ធ្វើយ៉ាងណាកុំឲ្យឡើងលើសពី ១៣ គីឡូក្រាម ចាប់តាំងពីពេលពពោះ រហូតដល់ថ្ងៃសម្រាល។
ក្រៅពីចំណុចខាងលើនេះ ម៉ាក់ៗត្រូវញ៉ាំទឹកឲ្យបានច្រើន និងមានរបបអាហារសម្បូរសារធាតុចិញ្ចឹមមានវីតាមីន និងជាតិរ៉ែគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ដល់សុខភាព សម្រស់ និងកុំភ្លេចហាត់ប្រាណឲ្យបានទៀងទាត់ទៅតាមក្បាច់ដែលសមស្របក្នុងត្រីមាសនីមួយៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]