បរទេស៖ យោងតាម Variety បានឱ្យដឹងថា Virgil Abloh បានផុតដង្ហើមរបស់លោក​ទទួលមរណភាព នៅថ្ងៃទី ២៨ ខែវិច្ឆិកា បន្ទាប់ពីការប្រយុទ្ធ តស៊ូអស់រយៈពេល ២ ឆ្នាំជាមួយនឹងជំងឺមហារីក។

បើតាមប្រភពមួយបានចេញផ្សាយ រូបលោក មានជំងឺ ដែលទាក់ទងទៅនឹងបេះដូងដ៏កម្រ បានទទួលការព្យាបាលដោយស្ងប់ស្ងាត់ជាមួយនឹងក្រុមគ្រួសារ ដែលដំណឹងដ៏ក្រៀមក្រំនេះត្រូវបានបង្ហោះពីអ្នកតំណាង របស់អ្នករចនាជនជាតិអាមេរិកនៅលើ Instagram ផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងអំឡុងពេលមានជំងឺ Virgil Abloh នៅតែដាក់កម្លាំងកាយចិត្ត យ៉ាងសកម្មដោយលះបង់ខ្លួនឯង ដោយអ្នករចនាម៉ូដវ័យ ៤១ ឆ្នាំរូបនេះជួយសម្រួលការងារ ជីវភាពសម្រាប់ប្រជាជនក្រីក្រដែលកំពុងធ្វើការជាច្រើននាក់ផងដែរ។

អ្នករចនាម៉ូដដ៏ល្បីរូបនេះ Virgil Abloh កើតនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ១៩៨០ ក្នុងគ្រួសារដែលមានដើមកំណើត Ghanaian ដែលបានធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក។ លោកបានសិក្សាផ្នែកវិស្វកម្មសំណង់ស៊ីវិលនៅសាកលវិទ្យាល័យ Wisconsin-Madison បន្ទាប់មកទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកស្ថាបត្យកម្មពីវិទ្យាស្ថានបច្ចេកវិទ្យា Illinois

នៅឆ្នាំ២០១២ Abloh បានបង្កើប្រ៊េនសញ្ញាម៉ូដ Off-White ដោយបង្កើតការផ្សារភ្ជាប់រវាង ម៉ូដតាមដងផ្លូវ និងការច្នៃចេញជាប្រណីតភាព។ ការ​បង្កើត​របស់​លោក​បាន​ទាក់ទាញ​អ្នក​ដើរ​ម៉ូដ​ទូទាំង​ពិភពលោកជាសកលតែម្តង នៃមានល្បីល្បាញរហូតនាពេលបច្ចុប្បន្ន៕

ប្រភព៖ Zingsnews

សូមទស្សនារូបភាពខាងក្រោម៖

Virgil Abloh
Virgil Abloh
Virgil Abloh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]