រាជធានីភ្នំពេញ៖ យោងតាមគេហទំព័រ Royal du Cambodge កាលពីម្សិលមិញនេះ បានបង្ហោះសារដ៏សែនសោកសៅថា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ទ្រង់បានចូលទិង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាវេលាម៉ោង ៣៖៤០នាទីម៉ោងនៅទីក្រុងភ្នំពេញ ដោយព្រះជរាពាធ។
ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជុំវិញដំណឹងដ៏សោកសង្រែកនេះ បានធ្វើឱ្យប្រជានុរាស្ត្រ ថ្វាយព្រះរាជអាល័យ ចំពោះព្រះរាជមរណៈទុក្ខរបស់សម្តេចក្រុមព្រះ។
ទន្ទឹមនឹងនោះ បន្ទាប់ពីទទួលដំណឹងនេះភ្លាម ព្រះនាង នរោត្តម ជេនណា បានសម្តែងព្រះទ័យថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]