ថៃ៖ ក្រោយលេចឮដំណឹងបែកបាក់គូស្នេហ៍តារាល្បី លោក Weir Sukolwat និង Bella Ranee បានធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែទោះជាយ៉ាងណា សម្រាប់គូស្នេហ៍អ្នកទាំងពីរ នៅតែមានពាក្យចចាមអារ៉ាមថា ពួកគេនៅតែទាក់ទងគ្នាដដែល ដោយសារតែ គ្មានសញ្ញានៃភាពសោកសៅ ឲ្យហ្វេនៗបានឃើញនោះទេ។

ដោយឡែក ជុំវិញរឿងរ៉ាវមួយនេះ ក៏មានបញ្ហាមួយ ដែលមនុស្សមួយចំនួន បានលើកឡើង នៅពេលដែលលេចឮដំណឹងទៀតថា លោក Weir បាននាំស្រីស្អាតម្នាក់ ទៅជួលឡានជាមួយគ្នា ដែលធ្វើឲ្យតារាស្រី Bella មានការយល់ច្រឡំ រហូតដល់ហ្វេនៗរបស់គូនេះ កាន់តែចង់ដឹងថា តើនារីរូបនោះគឺជានរណា ក៏ដូចជាចង់ដឹងថា នេះគឺ​មូលហេតុ​មួយទៀត​នៃ​បញ្ហា​ស្នេហារបស់អ្នកទាំងពីរ ​រហូតឈាន​ដល់ការ​បែក​គ្នា​ឬយ៉ាងណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីមានការសង្ស័យជាច្រើន ក៏មានអ្នកនិយមលេងអ៊ីនធឺណែត បានចូលមកបកស្រាយចម្ងល់ ចំពោះនារីអាថ៌កំបាំងរូបនេះ ដែលបានជួលឡានជាមួយលោក Weir ដែលនាងគឺជា តារាស្រី Prapye Ramida ជាតួឯកស្រីរបស់ប៉ុស្តិ៍លេខ ៧ និងបានសម្តែងក្នុងរឿងជាមួយគ្នា ហើយក៏ប្រហែលជា កំពុងជួលឡានដើម្បីថតរឿងល្ខោន ដែល​ត្រូវ​​ទៅ​ថត​រឿង​នៅឯតាមខេត្ត​។ ជាពិសេស ពួកគេថែមទាំងបានបញ្ជាក់ទៀតថា លោក Weir និង Prapye មិន​បានពាក់ព័ន្ធ​នឹង​រឿង​ផ្ទាល់​ខ្លួន ​ណា​មួយ​ឡើយ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Weir 
 Bella 
Weir និង​ Bella 
Weir និង​ Bella 
Weir និង Prapye Ramida
Prapye Ramida
Prapye Ramida

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]