ហុងកុង៖ ជាការពិតណាស់ Miss Grand Hong Kong 2021 គឺនាង Sen Yang ដែលបានចូលរួមកម្មវិធី Miss Grand International ឆ្នាំនេះ បច្ចុប្បន្ននាងកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីបណ្ដាមហាជននៅជាច្រើនប្រទេស ដោយសារតែអំឡុងពេលនាងបង្ហាញខ្លួនក្នុងការប្រកួតនៅឯប្រទេសថៃ បវរកញ្ញារូបនេះ បានបញ្ចេញចរិតពិតៗមិនសម្ដែង ដោយសកម្មភាពរស់នៅរបស់នាងគឺ ឡិកឡក់ កំប្លុកកំប្លែង ធ្វើឬកពាឃ្យូតៗគួរឲ្យក្នាញ់ដូចកូនក្មេងយ៉ាងដូច្នោះ។
ដោយឡែក បើទោះបីសកម្មភាពទាំងនេះ មើលទៅហាក់ទាស់ភ្នែកសម្រាប់មនុស្សមួយចំនួនតូចពិតមែន ប៉ុន្តែអ្នកគាំទ្រភាគច្រើនពិតជាពេញចិត្តមិនស្ដីបន្ទោសនោះឡើយ ព្រោះបើនិយាយពីសម្រស់របស់នាង Sen Yang នាងក៏ស្រស់សោភា មានភាពឆ្លាតវៃ ហើយមានសមត្ថមភាពច្រើន និងក្លាហាន ពូកែថែមទៀតផង។
ជាពិសេស បើក្រឡែកមកចាប់អារម្មណ៍ពីជីវប្រវត្តិខ្លះៗ ក៏ដូចជាប្រវត្តិនៃការសិក្សារបស់បវរកញ្ញហុងកុងរូបនេះវិញ យើងឃើញថា នាងក៏មានប្រវត្តមិនធម្មតាដែរ។ ដោយនាង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសិទ្ធមនុស្សពីសាកលវិទ្យាល័យ Glasgow ក្នុងចក្រភពអង់គ្លេស។ ហើយអំឡុងពេលរៀននៅអង់គ្លេសនោះ Sen Yang ក៏ធ្លាប់បានបញ្ចប់វគ្គសិក្សាផ្នែកចម្រៀង អាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះ។ ហើយក្រៅពីនេះ កន្លងមក នាងក៏បានលេចមុខចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងធ្វើការងារសប្បុរសធម៌ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]