តារាកម្សាន្ត៖ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថាប័នបវរកញ្ញាហ្រ្គែនកម្ពុជា ឬ Miss Grand Cambodia បានបង្ហាញរូបថតប៉ុន្មានសន្លឹក អំពីឈុតរាត្រីសមោសរ ឬEvening Gown ដ៏ស្រស់ស្អាតសំរាប់វគ្គប្រកួតប្រជែងបឋម  Preliminary Competition របស់បវរកញ្ញាហ្រ្គែនកម្ពុជា កញ្ញាប៉ូគីមថេង សុតធីតា ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនតែម្តង។

យ៉ាងណាមិញ ចំពោះឈុតនេះមានឈ្មោះថា អប្សរស្រឹង្គី  ដែលត្រូវបានកែច្នៃឡើងដោយយកគំនិត (Concept) នៃមកុដអប្សរា។ ឈុតនេះកែច្នៃឡើងដោយរួមបញ្ចូលនូវផ្នែកមួយនៃក្បាច់មកុដបស់អប្សរាដែលមាននៅលើប្រាង្គប្រាសាទ អង្គរវត្តដ៏បវរនៃកម្ពុជា ដែលជាសម្បត្តិបេតិភភ័ណ្ឌពិភពលោក ដោយប្រើប្រាស់ត្បូងភ្លឺផ្លេក ច្នៃប្រឌិតលាយបញ្ចូលគ្នានៃភាពសម័យនិងបុរាណ បង្ហាញពីភាពទាន់សម័យលេចធ្លោនិងភាពប្រណិតល្អឥតខ្ចោះនៃសិល្បៈវប្បធម៌ខ្មែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពរូបភាព៖ គេហទំព័រ Miss Grand Cambodia

ចង់ឃើញថាតើឈុតនេះ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

បវរកញ្ញាហ្រ្គែនកម្ពុជា
ឈុតអប្សរស្រឹង្គី 
ឈុតអប្សរស្រឹង្គី 
ឈុតអប្សរស្រឹង្គី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]