ឥណ្ឌូនេស៊ី៖ ពិតជារឿងគួរឱ្យសោកស្តាយជាខ្លាំង ក្រោយពី ប្រទេសឥណ្ឌូណេស៊ី បានដកខ្លួនចេញពីការចូលរួមពីការប្រកួតបវរកញ្ញាចក្រវាលលើកទី ៧០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ នៅទីក្រុង Eilat ប្រទេសអ៊ីស្រាអែល។ ការដកខ្លួននេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់ ខណៈដែលប្រទេសជាច្រើនបានបង្ហាញពីភាពស្ទាក់ស្ទើរក្នុងការបញ្ជូនតំណាងរបស់ពួកគេទៅកាន់ប្រទេសម្ចាស់ផ្ទះ ដោយសារស្ថានភាពជម្លោះអ៊ីស្រាអែល ជាមួយប៉ាឡេស្ទីន និងដោយសារតែការរីករាលដាលនៃមេរោគកូវីដបំប្លែងខ្លួន នៅទូទាំងពិភពលោក។
សមាគមន៍ Puteri Indonesia ដែលទទួលខុសត្រូវក្នុងការបញ្ជូនតំណាងប្រទេសទៅប្រកួត ក្នុងកម្មវិធី Miss Universe បញ្ជាក់នៅលើបណ្តាញសង្គមផ្លូវការរបស់ពួកគេ ដោយសម្តែងការសោកស្តាយ ចំពោះការដកបេក្ខភាពចេញពីការចូលរួម។ បើតាម សំណេរសមាគមន៍ Puteri Indonesia បានសរសេរឱ្យដឹងថា៖ មូលនិធិ Puteri Indonesia សូមជូនពរឱ្យការប្រកួតបវរកញ្ញាចក្រវាលលើកទី 70 និងគណៈប្រតិភូទាំងអស់ទទួលបានជោគជ័យ។ សូមអោយបេក្ខជនដែលល្អបំផុតឈ្នះពានដែលចង់បាន ហើយបន្តលើកទឹកចិត្តស្ត្រីទាំងអស់នៅក្នុងសហគមន៍របស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសមាគមន៍ដដែលនេះ បន្តថា៖ ជាមួយនឹងការសម្រេចចិត្តដ៏លំបាក យើងសូមជម្រាបជូនអ្នកថា យើងនឹងមិនអាចចូលរួមក្នុងការប្រកួតបវរកញ្ញាចក្រវាលលើកទី ៧០ នោះទេ។ ពេលវេលារៀបចំដ៏តឹងតែង និងការរឹតត្បិតការចម្លងនៃជំងឺកូវីដ១៩ ក្នុងតំបន់បាននាំឱ្យមានការសម្រេចចិត្តរបស់យើងក្នុងការមិនបញ្ជូនតំណាងប្រទេសឥណ្ឌូនេស៊ីរបស់យើងសម្រាប់ការប្រកួតនៅឆ្នាំនេះ។ សមាគមន៍ Puteri Indonesia បច្ចុប្បន្ន កំពុងដំណើរការជ្រើសរើសនៅទូទាំងខេត្តមួយចំនួនក្នុងប្រទេសឥណ្ឌូនេស៊ី។ យើងទន្ទឹងរង់ចាំចូលរួមម្តងទៀតក្នុងការប្រលងបវរកញ្ញាចក្រវាលនៅឆ្នាំក្រោយ៕
ប្រភព៖ Angelopedia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]