កូរ៉េខាងត្បូង៖ អាចនិយាយបានថា ក្នុងការផលិតបទចម្រៀងឲ្យល្អមួយបទ ដើម្បីឲ្យមានការគាំទ្រពីសំណាក់ហ្វេនកាន់តែច្រើន ក្នុងនោះត្រូវការទាមទារទាំងសាច់ភ្លេងពីរោះល្អ ទំនុកច្រៀងពីរោះស្ដាប់ ក្បាច់រាំក៏ឡូយៗរស់រើក រួមនិងការសម្ដែងល្អផងដែរ។
លើសពីនេះ អ្វីដែលសំខាន់និងមិនអាចខ្វះបាននោះ គឺត្រូវតែបន្ថែមសម្លៀកបំពាក់ដែលមានគុណភាពល្អ លេចធ្លោរនិងទាន់សម័យ ទើបអាចរួមផ្សំគ្នាដើម្បីអង្រួនបេះដូងអ្នកគាំទ្របាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសបើមើលមកតារា Kpop ក្នុងក្រុមចម្រៀងស្រីល្បីៗរបស់កូរ៉េខាងក្រោមនេះវិញ យើងឃើញថា នៅពេលពួកគេចេញថត Music Video (MV) របស់ពួកគេ តារាស្រីទាំងនេះ បានជ្រើសរើសសម្លៀកបំពាក់សុទ្ធតែម៉ាកល្បីៗ ហើយតម្លៃសុទ្ធតែថ្លៃៗខ្លាំងតែម្ដង ទើបធ្វើឲ្យចម្រៀងរបស់ពួកគេចេញមកមានភាពល្អឥតខ្ចោះអ្វីយ៉ាងនេះ៕
ចង់ជ្រាបថា ការថតក្នុង MV គេប្រើសម្លៀកបំពាក់ថ្លៃប៉ុណ្ណា? សូមទស្សនារូបភាពខាងក្រោម៖
១.Jennie (BLACKPINK) ក្នុងបទ Solo
ក្រៅពីឈុតជាច្រើននៅក្នុងបទនេះ រ៉ូបផ្កាដ៏ស្រស់ស្អាតមួយនេះ ក៏អាចធ្វើឲ្យ Jennie ស្រស់ស្អាត។ ហើយរ៉ូបនេះ ត្រូវបានគេស្គាល់ថាជាម៉ាក Off-White មានតម្លៃរហូតដល់ទៅ ១១,៥៩៥ ដុល្លារ ជាមួយនិងស្បែកជើងកែងតម្លៃ ៦៥០ដុល្លារ និងត្រូវបានរាប់ចាត់ទុកថាមានតម្លៃថ្លៃលំដាប់ថ្នាក់លេខ ៧។
២.Jisoo (BLACKPINK) ក្នុងបទ Kill This Love
រ៉ូបនេះ Jisoo ពាក់បានយ៉ាងស័ក្ដិសម ដោយមានការកែច្នៃបន្ថែមបន្តិចបន្តួចខុសពីទម្រង់ម៉ូតដើម។ ហើយរ៉ូបនេះត្រូវបានគេស្គាល់ថាជាម៉ាក VERSACE មានតម្លៃ ១៥,៤៩៥ ដុល្លារ ហើយវាមានតម្លៃថ្លៃលំដាប់ថ្នាក់លេខ ៦ ក្នុងការចាយលើរ៉ូបថ្លៃៗយកមកថត MV។
៣.Jennie (BLACKPINK) ក្នុងបទ Kill This Love
ត្រូវបានរាប់ចាត់ទុកថាមានតម្លៃថ្លៃលំដាប់ថ្នាក់លេខ ៥។ វាមានតម្លៃថ្លៃរហូតដល់ ១៩,០០០ដុល្លារ។
៤.Lisa (BLACKPINK) ក្នុងបទ Kill This Love
ឈុតនេះជាម៉ាក CELINE ដែលមានតម្លៃ ១៦,៩១៧ ដុល្លារ រួមនិងវ៉ែនតាម៉ាក GIVENCHY ថែមទៀត សរុបមកក៏ត្រូវបានគេចាត់ទុកថាជាឈុតដែលមានតម្លៃថ្លៃលំដាប់ថ្នាក់លេខ ៤។
៥.Jihyo (TWICE) ក្នុងបទ Kura Kura
ឈុតនេះផលិតកម្ម JYP ហ៊ានចំណាយទិញឲ្យតារាស្រីរូបនេះពាក់ថត MV ថ្លៃរហូតដល់ ២៥លានវ៉ុន ដែលស្មើនឹងប្រមាណ ២០,៩៦១ដុល្លារ ចំណាត់ថ្នាក់លេខ ៣។
៦.Lisa (BLACKPINK) ក្នុងបទ How You Like That
ឈុតនេះ អាវក្រៅតែមួយជាម៉ាក CELINE ដែលមានតម្លៃថ្លៃរហូតដល់ ២១,៣៩០ដុល្លារ រួមនិងរបស់របរផ្សេងទៀត ត្រូវបានគេចាត់ទុកថាជាឈុតដែលមានតម្លៃថ្លៃលំដាប់លេខ ២ ដែលគេទិញយកមកពាក់ថត MV។
៧.Rosé (BLACKPINK) ក្នុងបទ Gone
ជាឈុតច្នៃឡើងដោយប្រទេសវៀតណាម ដែលមានតម្លៃរហូតដល់ ២៦,៧០១ដុល្លារ និងត្រូវបានគេរាប់ចាត់ទុកថា ជាឈុតដែលមានតម្លៃថ្លៃចំណាត់ថ្នាក់លេខ ១។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]