ភ្នំពេញ៖ បើនិយាយពីឈ្មោះថា ចៅខ្មែរ គឺប្រាកដជាមានទស្សនិកជនមិនតិចនោះទេ ដែលស្គាល់ឈ្មោះលោកនោះ ដោយលោកធ្លាប់ជាអ្នកសិល្បៈមួយរូប​ ប៉ុន្តែក្រោយមក ចាប់មុខរបរជាអ្នកជំនួញលក់ផលិតផលថែរក្សាសម្រស់តាមបណ្តាញសង្គមវិញម្តង ហើយទទួលបានភាពជោគជ័យយ៉ាងខ្លាំងផងដែរ។

តួយ៉ាង ក្រៅពីភាពជោគជ័យក្នុងមុខជំនួញ ចៅខ្មែរ បានរៀបការជាមួយស្វាមីភេទដូចគ្នា ក្នុងឆ្នាំ២០១៩ ហើយបានចាប់ដៃគ្នាបង្កើតមុខរបររកសុីតាមអនឡាញ​ តាំងពីបាតដៃទទេរ រហូតដល់អាចទិញសម្ភារៈប្រណីតបានតាមចិត្តចង់ ដោយរឿងនេះ គឺពិតជាមិនអាចកើតឡើងបានដោយភាពចៃដន្យនោះឡើយ គឺទាមទារការខិតខំប្រឹងប្រែង និងចិត្តអំនត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប្រហែលជាប៉ុន្មានម៉ោងមុននេះ ចៅខ្មែរ និងស្វាមី បានបង្ហោះរូបភាព អំពីសមិទ្ធផលថ្មីក្នុងឆ្នាំ២០២១ជារថយន្ត Ferrariប្រណីតលំដាប់អភិជនពណ៍លឿងមួយគ្រឿង មានតម្លៃខ្ទង់រាប់មុឺនដុល្លារអាមេរិក និងក្រៅពីនេះ លោកបង្ហាញពីអតីតកាលកាលកម្សត់កម្រតាំងពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ននេះ មុនពេលប្តីប្រពន្ធទាំងពីរ ឈានមកដល់ចំណុចភាពជោគជ័យបានដូចសព្វថ្ងៃ។

យ៉ាងណាមិញ មហាជន ក៏បានចូលរួមអបអរ និងជូនពរដល់ ប្តីប្រពន្ធទាំងពីរ​ឱ្យ​កាន់តែស្រលាញ់គ្នាខ្លាំងជាងមុនទៀតផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ចៅខ្មែរ និងស្វាមី ឆ្នាំ២០១៦
សមិទ្ធផលក្នុងឆ្នាំ២០១៨
សមិទ្ធផលក្នុងឆ្នាំ២០១៩
សមិទ្ធផលក្នុងឆ្នាំ២០២០
ចៅខ្មែរ ស្វាមី និងបុត្រ ក្នុងឆ្នាំ២០២១
ចៅខ្មែរ ស្វាមី និងសមិទ្ធផល ក្នុងឆ្នាំ២០២១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]