រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ២២០.០០០ ដុល្លារអាមេរិក (ម្ភៃពីរមុឺនដុល្លារអាមេរិក) ជូនដល់ មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ដើម្បីបញ្ចារទិញសម្ភារៈបរិក្ខារពេទ្យដូចជា ម៉ាស៊ីនថតសួត (X-Ray) រថយន្តគិលានសង្រ្គោះ និងម៉ាស៊ីនអេកូ ដើម្បីបម្រើសេវាព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌ និងមានចីរភាពដល់ប្រជាជនក្រីក្រ និងខ្វះខាតក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមរំលឹកផងដែលថា ជាព្រះករុណាទិគុណជាខ្លាំង ដោយជារឿយៗសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានស្ម័គ្រព្រះទ័យបរិច្ចាគថវិកាផ្ទាល់ព្រះកាយរបស់ព្រះអង្គទ្រង់ ដើម្បីជាការចូលរួមចំណែកជួយដល់ប្រជានុរាស្រ្តខ្មែរទីទាល់ក្រ និងមានតម្រូវការខ្លាំង ខាងផ្នែកជីវភាព៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]