ភ្នំពេញ៖ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម នៅថ្ងៃ ៣០ ខែវិច្ឆិការនេះ បាន​ប្រកាស​ពីស្ថា​​នភាពអាកាសធាតុនៅក្នុងស្រុក ក្រោយតាម​ដានដឹងថា នឹង​មាន​ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ពីចិនរំកិលចុះមកក្រោម ជាមួយនឹងខ្យល់​មូសុងឦសានក្នុងកម្រិតមធ្យមទៅបង្គួរ​។​

តាមការព្យាករណ៍ លក្ខណៈបែបនេះនឹងធ្វើឲ្យកម្ពុជាមានធាតុអាកាសត្រជាក់ ក្នុងរដូវរំហើយ​ខាង​មុខ​នេះ ពោលគឺ ចាប់ពីថ្ងៃទី ១ ខែធ្នូ ដល់ថ្ងៃទី ៧ ឆ្នាំ ២០២១ នាពេលខានមុខនេះ បើតាមក្រសួង ប្រកាសពីស្ថានភាពនេះធ្វើឲ្យធាតុអាកាសនៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារួមមក ធាតុអាកាសអាចនឹងចុះត្រជាក់ពីមធ្យមទៅបង្គួរ នៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះ​មកនៅក្នុងរង្វង់ ១៧ ទៅ ១៩អង្សា និងអតិបរមានឹងឡើងដល់ ២៧ ទៅ ២៨អង្សា អាកាសធាតុត្រជាក់ និងមានខ្យល់ខុសធម្មតា។

តួយ៉ាង​បណ្តា​​ខេត្តនៅ​ភាគខាងលើក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាប​ឦសាន សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះ​មកនៅក្នុងរង្វង់ ១៦ ទៅ ១៨អង្សា (ចុះត្រជាក់ខ្លាំង   ១៥ អង្សា) និងអតិបរមានឹងឡើងដល់ ២៦ ទៅ ២៨អង្សា។ 

ភូមិសាស្ត្រភាគខាង តំបន់មាត់សមុទ្រ ធាតុអាកាសចុះត្រជាក់ខ្លាំង សីតុណ្ហភាពអប្បបរមា ១៨ ដល់ ២០អង្សា និងអតិបរមានឹងឡើងដល់ ២៧ ទៅ ២៩អង្សាដូច្នេះដែរ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សូមទស្សនារូបភាពខាងក្រោម៖

លិខិតជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]