ថៃ៖ ដូចពាក្យចាស់លោកពោលថា វាសនាមនុស្សមើលមិនឃើញ បវរកញ្ញាភេទទី៣ថៃ ឆ្នាំ២០១៧ ពីក្មេងដែលមានក្តីស្រមៃកែភេទតាំងពីតូច បានក្លាយទៅជាម្ចាស់មកុដបវរកញ្ញា Tiffany Universe ដែលបានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន និងអ្នកគាំទ្រវិស័យបវរកញ្ញាភេទទី៣នេះតែម្តង។

ជាក់ស្តែង បន្ទាប់ពីបានគ្រងមកុដ Yoshi ដែលមានអាយុ ២០ ឆ្នាំបានឈ្នះបេក្ខនារីចំនួន ២៩ នាក់ផ្សេងទៀតក្នុងការប្រលងសម្រស់ប្រចាំឆ្នាំដែលធ្វើឡើងនៅទីក្រុងមាត់សមុទ្រប៉ាតាយ៉ា និងត្រូវបានជាប់ឈ្មោះជាបេក្ខភាពតំណាងឲ្យប្រទេសថៃថែមទៀតនោះ Yoshi បាននិយាយទៅកាន់មហាជនថា "ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាដាវមុខពីរ" អ្នកគួរតែប្រើវាឲ្យចំទិសដៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា កាលពីពេលថ្មីៗនេះ ផ្អែកតាមវីដេអូដែលត្រូវបានចែកផ្សាយពេញតិចតុក បានបង្ហាញរូបថតរបស់បវរកញ្ញាថៃរូបនេះកាលពីក្មេង ដែលមានក្តីស្រមៃចង់ក្លាយជាបវរកញ្ញា បើទោះបីជាខ្លួនឯងជាបុរសក៏ដោយ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

បវរកញ្ញា Tiffany Universe
បវរកញ្ញា Tiffany Universe
បវរកញ្ញា Tiffany Universe
បវរកញ្ញា Tiffany Universe កាលពីក្មេង
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]