រាជធានីភ្នំពេញ ៖ ពិតណាស់ កំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ មិនថា តារាខ្មែរឫប្រជាជនធម្មតាឡើយ សុទ្ធសឹងតែ ត្រូវពន្យារពេលនៃការរៀបការ ដោយសារការជួបជុំត្រូវបាន រាជរដ្ឋាភិបាលតម្រូវឲ្យមាន ការកាត់បន្ថយចំនួនអ្នកចូលរួម។
យ៉ាងណាមិញ បើងាកត្រឡប់មកមើលវិស័យសិល្បៈខ្មែរវិញ តារាមិនតិចគូឡើយ ដែលបាន សម្រេចចិត្តដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យ ក្រាបក្បាលដល់កន្ទេលនិង ទទួលដឹងឮពីមេបា ចាប់ដៃគ្នាដូចគូស្វាមីភរិយា រហូតដល់សម្រេចចិត្ត រស់នៅក្រោមដំបូលផ្ទះតែមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ដោយសារតែ ទំហំចិត្តស្រឡាញ់ភរិយានិងស្វាមីខ្លាំង តារាខ្មែរប៉ុន្មានដួងនេះ មិនខ្វាយខ្វល់ពីក្រសែភ្នែកមហាជន សម្តីមនុស្សជុំវិញខ្លួន សម្រេចចិត្តយកកូន មុនពេលរៀបការ តែងាកទៅមើល ជីវិតគ្រួសារវិញនោះ ពិតជា សុភមង្គលខ្លាំង រីឯការងារសិល្បៈ មុខជំនួញវិញ រឹងតែទទួលបានផលកាក់កបខ្លាំង រហូតដល់ថ្នាក់ ធ្វើឲ្យមហាជន កោតសរសើរពីជីវិតគ្រួសារតារាខ្មែរប៉ុន្មានដួងនេះ ខណៈនៅក្មេងៗសោះ តែចេះរៀបចំគ្រួសាររស់នៅយ៉ាងមានក្តីសុខ ទោះបីយ៉ាងនេះក្តី តារាខ្មែរទាំងនេះ សុទ្ធសឹងតែ ធ្លាប់បង្ហើបថា នឹងចូលរោងរៀបការ បន្ទាប់ពី ស្ថានភាពកូវីដមាន ភាពល្អប្រសើរខ្លាំងជាងនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. តារាចម្រៀង ពេជ្រ សូលីកា និងស្វាមី


២. តារាសម្តែង សុផា លីនដា និងស្វាមី


៣. តារាចម្រៀង អ៊ីណូ និងភរិយា


៤. តារាសម្តែង វី ជីវ័ន្ត និងភរិយា


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]