សិង្ហបូរី៖ បើតាមប្រភពវេបសាយ CNA បានរាយការណ៍មកថា អ្នកធ្វើដំណើរពីរនាក់មកពីអាហ្វ្រិកខាងត្បូងដែលបានឆ្លងកាត់ប្រទេសសិង្ហបុរីបានធ្វើតេស្តវិជ្ជមានសម្រាប់វ៉ារ្យ៉ង់នៃមេរោគបំប្លែងថ្មី Omicron ដែលបានហោះហើរ មកពីទីក្រុងស៊ីដនី។
បើតាមប្រភព បានបន្តទៀតថា អ្នកដំណើរបានហោះហើយទៅកាន់ ទីក្រុងស៊ីដនី តាមជើងហោះហើរ Singapore Airlines SQ211 ដែលបានចាកចេញពីសិង្ហបុរីនៅម៉ោង 10.30 ព្រឹកថ្ងៃអាទិត្យ (28 វិច្ឆិកា) ហើយបានចុះចតនៅទីក្រុងស៊ីដនីនៅម៉ោង 9.20 យប់ថ្ងៃដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងការអាប់ដេតប្រចាំថ្ងៃនៃកូវីដ១៩ របស់ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បាននិយាយកាលពីយប់ថ្ងៃច័ន្ទថា អ្នកដំណើរបានចាកចេញពីទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ២៧ ខែវិច្ឆិកា តាមរយៈ SQ481 ហើយបានមកដល់អាកាសយានដ្ឋាន Changi នៅថ្ងៃតែមួយសម្រាប់ជើងហោះហើរ transit របស់ពួកគេ។
មិនត្រឹមតែប៉ុណ្ណោះ បានបន្ថែមថា ពួកគេទាំងពីរត្រូវបានចាក់ថ្នាំវ៉ាក់សាំង យ៉ាងពេញលេញ និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេក្នុងកន្លែងស្នាក់ ក្នុងការតាមដានសុខភាពជាពិសេស ចំណែក អ្នករួមអ្នកដំណើរ និងបុគ្គលិកជើងហោះហើរទាំងអស់ តម្រូវការដាក់ឱ្យនៅដាច់ដោយឡែក ក្នុងរយៈពេល ១៤ថ្ងៃ ចាប់គិតពីការធ្វើតេស្តរបស់ពួកគេ៕
ប្រភព៖ CNA
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]