តារាកម្សាន្ត៖ ក្រោយទទួលដំណឹងនៃការយាងចូលព្រះទីវង្គត របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ កាលពីពេលថ្មីៗនេះ កញ្ញារ៉េត សារីតា អតីតបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២០ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ បានបង្ហោះរូបថតមួយសន្លឹកកាលពីកុមារភាពជាមួយនឹងសម្តេចក្រុមព្រះ រហូតធ្វើឲ្យអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលតែម្តង។

ជាក់ស្តែងនៅក្នុងរូបថតនោះ បានបង្ហាញរូបសម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា រួមទាំងកញ្ញារ៉េត សារីតា និងប្អូនស្រី បង្ហាញទឹកមុខញញឹម អមដោយសារដ៏មានន័យមួយឃ្លារបស់តារាស្រីរូបនេះយ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញារ៉េត សារីតា

សូមរំលឹកផងដែលថា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា និងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងសោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:៤០ព្រឹក នៅប្រទេសបារាំង ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ៕

កញ្ញារ៉េត សារីតា
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ 
កញ្ញារ៉េត សារីតា អ្នកម្នាងអ៊ុក ផល្លា សម្តេចក្រុមព្រះ និងប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]