បរទេស៖ មានសាច់ដុំ កង់ៗមិនចាញ់បុរសប៉ុន្មាន នាង Julia Vins ជនជាតិរុស្សីវ័យ ២៤ឆ្នាំ បានចាប់ផ្តើមទៅកន្លែងហាត់ប្រាណនៅអាយុ១៥ឆ្នាំ ដោយសារតែនាងចង់ធ្វើឲ្យរាងកាយរបស់នាងមានភាពស្រស់ស្អាត និងមានសុខភាពល្អ។ បន្ទាប់មកចំណង់ចំណូលចិត្តក្នុងការហាត់ប្រាណនេះ បានធ្វើឱ្យនារីជនជាតិរុស្ស៊ីរូបនេះសម្រេចចិត្តចាប់យកបន្តវិថីកីឡាអាជីព។
ជាក់ស្តែង សព្វថ្ងៃនេះ នាងJulia Vins ត្រូវបានគេដាក់រហស្សនាមឲ្យថា 'Muscle Barbie' ដោយសារមុខដូចតុក្កតាដ៏គួរឱ្យស្រឡាញ់របស់នាង និងសាច់ដុំរាងកាយដ៏មាំមួន ជាមួយនឹងកម្ពស់ ១៦៥ សង់ទីម៉ែត្រ និងទម្ងន់ ៦៥គីឡូក្រាម ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាត ដែលធ្វើឲ្យនាងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រុសៗ និងហ្វេនៗជាច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរកត់សម្កាល់ផងដែលថា នាងJulia Vins ក៏ជាម្ចាស់ជើងឯកពិភពលោកបីសម័យកាល ដោយទទួលបានឯតទគ្គកម្មជាមួយនឹងលើកក្នុងទម្ងន់ ២៥២,៥ គីឡូក្រាម និងមានបំណងលើកទម្ងន់ ២៨០ គីឡូក្រាម។ Julia បានបង្ហើបឲ្យដឹងថា ដំបូងឡើយគ្រួសាររបស់នាងមិនគាំទ្រនាងឱ្យដើរតាមគន្លងកីឡាអាជីពនោះទេ ប៉ុន្តែស្នាដៃរបស់នាងបានធ្វើឱ្យឪពុកម្តាយរបស់នាងទទួលយក និងគាំទ្ររូបនាងមកទល់នឹងពេលបច្ចុប្បន្ន៕
ចង់ឃើញថាតើ Julia Vins ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]