ហុងកុង៖ កាលពីមុនមកនេះ តារាសម្ដែងប្រុស លោក Owen Cheung បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល ដែលបានបង្ហាញឲ្យឃើញ ពីរូបរាងឡើងគីឡូច្រើន ក៏ដូចជា បានផ្លាស់ប្ដូរពីសម្រស់ថែមទៀតផង។

យ៉ាងណាមិញ នេះដោយ​សារ​តែទម្លាប់​ទៅ​ញ៉ាំ​អាហារ​ខាងក្រៅ​ផ្ទះ ព្រមទាំង​ញ៉ាំ​អាហារ​ ៥ ​ពេល​ក្នុង​មួយ​ថ្ងៃ​ជា​ចម្បង​ជាមួយ​បាយ សាច់​អាំង ទើបតារាប្រុសរូបនេះ ធ្លាប់​ឡើង​ទម្ងន់រហូត ១៨ គីឡូក្រាម។ ប៉ុន្តែ ដើម្បីបំពេញតួនាទី ជាអ្នកក្បាច់គុនក្នុងគម្រោងភាពយន្តថ្មី លោកក៏ត្រូវបង្ខំចិត្តញ៉ាំ និងផឹក តាមរបបអាហារពិសេស គួបផ្សំនឹងការហាត់ប្រាណខ្លាំង ដើម្បីសម្រកខ្លាញ់ក្បាលពោះ និងសាងរូបរាងឲ្យរឹងមាំ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាដំបូងឡើយ លោក Owen Cheung បានផ្តោតលើគោលដៅនៃការសម្រកខ្លាញ់ ដូច្នេះ តារាប្រុសរូបនេះ ស្ទើរតែមិនទទួលទានម្សៅ កាត់បន្ថយជាតិខ្លាញ់ទាំងស្រុង ស្ករផ្អែម និងគ្រឿងទេសតិចតួច។ ហើយនៅ​ពេល​នេះ មុខ​ម្ហូប​របស់​លោក គឺត្រឹមតែ ជា​សាច់ទ្រូង​មាន់ និង​ត្រី​ចំហុយ តែប៉ុណ្ណោះ។

ម៉្យាងវិញទៀត ក្រោយ​ពី​ស្រក​ទម្ងន់បានយ៉ាងច្រើនហើយ លោក Owen Cheung ក៏បាន​បន្ត​គោល​ដៅ​កសាង​សាច់ដុំ ដោយ របបអាហារបច្ចុប្បន្ននេះរបស់លោក គឺត្រូវតែមានភាគរយប្រូតេអ៊ីនខ្ពស់ ហើយដល់ចំណុចមួយ តារាសម្តែងរូបនេះ បានញ៉ាំស៊ុតស ២០ ទៅ ៣០ គ្រាប់ក្នុងមួយថ្ងៃ ដើម្បីផ្តល់ប្រូតេអ៊ីនគ្រប់គ្រាន់ សម្រាប់ការលូតលាស់សាច់ដុំ និងការស្តាររួបរាងឡើងវិញ ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

Owen Cheung
Owen Cheung
Owen Cheung
Owen Cheung
Owen Cheung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]