បើ​ស្រីៗ​គ្នា​យើង​តាម​ដាន “Hello គ្រូពេទ្យ”​យូរ ច្បាស់​ជា​ធ្លាប់​ដឹង​ពី​វិធីសាស្ត្រ​​ពន្យារ​កំណើត​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ហើយ។ ក្រោយ​ប្រើ​រួច​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ អាច​ចេញ​រោគ​សញ្ញា​នៃ​ផល​រំខាន​មួយ​ចំនួន ប៉ុន្តែ​គ្នា​យើង​មិន​ចាំ​បាច់​ភ័យ​ទេ។

ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ម៉ោង សំដៅ​លើ​ថ្នាំ​បង្ការ​កុំ​ឲ្យ​មេ​ជីវិត​ឈ្មោល ​ជួប​ជាមួយ​ពង​មេ​ជីវិត​ញី ឬ​ពន្យារ​កុំឲ្យ​ពង​មេ​ជីវិត​ញី​ធ្លាក់​ចេញ​ពី​ក្រពេញ​អូវែ ដោយ​គ្រាន់​តែ​ស្រី​ៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល ៣ ថ្ងៃ​នៃ​ការ​រួមភេទ​ដែល​មិន​បាន​ការពារ។ មូល​ហេតុ​មួយ​ចំនួន​ដែល​គ្នា​យើង​ស្រី​ៗ​ត្រូវ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ដូច​ជា​ពេល៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

– ស្រោម​អនាម័យ​ដាច់​រហែក ឬ​បែក​ពេល​រួម​ភេទ
– របូត​ធ្លាក់​កង​ពាក់​ក្នុង​ស្បូន (IUD)
– ដាក់​បន្ទះ ឬ​កង​ដាក់​ក្នុង​ទ្វារមាស យឺត​ពេក ឬ​ដក​ចេញ​លឿន​ពេក
– ភ្លេច​លេប​ថ្នាំ​ពន្យារ​កំណើត ២-៣​ដង​ជាប់​​គ្នា
– រួម​ភេទ​ដោយ​មិន​បាន​ការពារ។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ

ចំពោះ​ស្រី​ៗ​គ្នា​យើង ដែល​បាន​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​នេះ ហើយ​មាន​អាការៈ​ដូច​ខាង​ក្រោម​នេះ វា​ជា​សញ្ញា​នៃ​ផល​រំខាន​របស់​ថ្នាំ​រួម​មាន៖

  • ចង្អោរ ក្អួត
  • ចុក​រមួល​ពោះ​ផ្នែក​ខាង​ក្រោម
  • ហូរ​ឈាម​ខុស​ធម្មតា
  • អស់​កម្លាំង
  • ឈឺ​ក្បាល វិល​មុខ
  • ឈឺសុដន់​

បើ​យើង​សង្កេត​តាម​រោគ​សញ្ញា​ខាង​លើ ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ​មិន​បង្ក​ឲ្យ​មាន​ផល​រំខាន​ធ្ងន់ធ្ងរ ឬ​យូរ​អង្វែង​នោះ​ទេ ព្រោះ​​វា​ត្រូវ​បាន​អនុម័ត​តាម​បែប​វេជ្ជសាស្ត្រ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​សកល ពីសំណាក់​រដ្ឋបាល​ចំណី​អាហារ និង​ថ្នាំពេទ្យ​អាមេរិក FDA ដោយ​អះអាង​មាន​សុវត្ថិភាព​សម្រាប់​ស្រី​ៗ​គ្រប់​រូប។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]