ថៃ៖ ពិតណាស់ ទំនាក់ទំនងនៅក្នុងក្រុមគ្រួសារ គូស្វាមីភរិយា តារាស្រី Chompoo Araya និង ស្វាមី លោក Not Wisarut ពិតជាមានភាពកក់ក្តៅយ៉ាងខ្លាំង ជាពិសេស ថែមទាំងមានចំណងស្នេហ៍ កូនប្រុសភ្លោះទាំងពីរ ដើម្បីបំពេញសុភមង្គលគ្រួសារឲ្យកាន់តែល្អប្រសើរ។
បើក្រឡេកមកមើលពីជីវិតរស់នៅ របស់តារាស្រីរូបនេះវិញគឺមានភាពឡូយឆាយស៊ីវិល័យ និងហាយសូខ្លាំង ដែលធ្វើឲ្យមិត្តនារីៗច្រណែននឹងជីវិតនាងគ្រប់ៗគ្នា ដែលជារឿយៗ គេសង្គេតឃើញកំពូលតារាស្រីរូបនេះ បានចំណាយពេលវេលាផ្តល់ឲ្យកូនៗនាង ដោយមានដំណើរកម្សាន្ត លក្ខណៈគ្រួសារជាញឹកញាប់ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្នុងនាមជាអ្នកសិល្បៈដ៏ល្បីមួយរូប Chompoo Araya ក៏មិនអាចមើលថែកូនបានដិតដល់គ្រប់ជ្រុងជ្រោយនោះដែរ ពោលគឺនាង ក៏ជួលម៉ែដោះសម្រាប់មើលថែកូនៗរបស់នាង និងមើលការខុសត្រូវផ្ទះសម្បែងជាដើម។ មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ មហាជនមានការភ្ញាក់ផ្អើល ក្រោយពីដឹងពីតម្លៃប្រាក់ខែក្នុងការមើលថែកូនៗរបស់នាង ដោយក្នុងនោះប្រាក់ខែដែលអ្នកមើលកូន Chompoo ទទួលបាននោះគឺ មិនក្រោម៨០០ដុល្លារនោះទេក្នុងមួយខែ និង មានប្រាក់ផ្សេងទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]