កូរ៉េខាងត្បូង​៖ យោងតាមរបាយការណ៍ខាងក្នុងតារាសម្តែងស្រី Song Hye Kyo និង Jun Ji Hyun កំពុងទទួលបានប្រាក់ខែជាង 200 លានវ៉ុន (~ $170,000 USD) ក្នុងមួយភាគសម្រាប់ថតរឿងភាគចុងក្រោយ ចាក់ផ្សាយតាមទូរទស្សនិ៍ របស់អ្នកទាំងពីរ។

ជាក់ស្តែង តួអង្គ ហ៊ាន់ ជីអ៉ុន បច្ចុប្បន្នកំពុងសម្តែងក្នុងរឿងភាគ «Now, We Are Breaking Up» របស់ SBS ខណៈតួស្រីក្នុងរឿង «សង្សារខ្ញុំមកពីពិភពផ្កាយ» កំពុងស្វាគមន៍អ្នកទស្សនានៅលើកញ្ចក់ទូរទស្សនិ៍តាមរយៈរឿង «Jirisan» របស់ tvN ដែលរឿងរបសពួកគេកំពុងដំណើរការចាក់ផ្សាយនាពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងករណីរបស់ Song Hye Kyo តារាស្រីរូបនេះត្រូវបានគេដឹងរួចមកហើយថាបានទទួលប្រាក់ឈ្នួលប្រហែល ១០០ លានវ៉ុនក្នុងមួយភាគក្នុងអំឡុងពេលរឿងភាគ «Boyfriend» របស់ទូរទស្សន៍ tvN ដែលបានចាក់ផ្សាយក្នុងឆ្នាំ ២០១៨ ។

ប៉ុន្តែបីឆ្នាំក្រោយមក ប្រាក់កម្រៃរបស់ អ្នកមេម៉ាយរូបនេះ ក្នុងមួយភាគឥឡូវនេះបានកើនឡើងដល់ជាង ២០០ លានវ៉ុន។ លើសពីនេះ របាយការណ៍បានរកឃើញថា Song Hye Kyo បានជាប់ចំណាត់ថ្នាក់កំពូលនៃតារាសម្តែងស្រីដែលនិយាយច្រើនជាងគេបំផុតដោយមហាជន។

លើសពីនេះចាប់តាំងពីការបញ្ចាំងរឿង «Now, We Are Breaking Up» ផលិតផលផ្សាយពាណិជ្ជកម្មភាគច្រើន ដែលតារាស្រីរូបនេះ បានជ្រើសរើសយកមកពាក់ពាក់ មិនថាខោ អាវ ឬក៏គ្រឿងសំអាង ក៏​ឃើញ​មាន​ការ​លក់​បំបែក​កំណត់ត្រា​ផង​ដែរ ដោយសារ​ឥទ្ធិពល​ដ៏​សម្បើម​របស់​អតីតភរិយា Song JongKi។

ចំណែក Jun Ji Hyun ពីមុនស៊ីថ្លៃមួយភាគ 100 លានវ៉ុនក្នុងមួយភាគក្នុងឆ្នាំ 2013 ក្នុងអំឡុងពេលជោគជ័យនៃរឿងភាគ SBS របស់នាង «You Who Came From The Stars»។ ខណៈពេលដែលគម្រោងចុងក្រោយរបស់នាងគឺ «Jirisan» របស់ tvN ទទួលបានកម្រៃ ប្រហាក់ប្រហែលនឹង Song Hye Kyo។

ទោះបីជាមិនទទួលបានការចាប់អារម្មណ៍ខ្លាំងដែលគម្រោងមុនៗ មួយចំនួនរបស់អ្នកម្តាយកូនពីរនេះក៏ដោយ រឿងនេះត្រូវបានលក់ទៅឱ្យវេទិកាចិន iQIYI រួចហើយក្នុងតម្លៃជាង ២០ ពាន់លានវ៉ុន (ប្រហែលនឹង ១៧ លានដុល្លារ)ហេតុដូច្នេះ តារាស្រីរូបនេះ នឹងទទួលបានភាគរយ បន្ថែមទៀតដូច្នេះដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Song Hye Kyo
 Jun Ji Hyun 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]