រាជធានីភ្នំពេញ៖ កាលពីវេលា ម៉ោង ១២:១៥នាទី ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះល្វែងមួយ នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបណ្តាលឱ្យមនុស្សស្លាប់ចំនួន ២នាក់​ ដោយសារឈ្លក់ផ្សែង។

ក្នុងនោះ បើតាមប្រភពព័ត៍មានបានឱ្យដឹងថា ជនរងគ្រោះ នៅក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះល្វែងនេះ ត្រូវបានគេស្គាល់ថា ជាមន្ត្រីយោធាផ្កាយ៣ វ៍យ៦៤ឆ្នាំម្នាក់ និងកូនប្រសារស្រី ដែលរស់នៅផ្ទះជាមួយគ្នា តែជាអកុសល ជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះទី១ ដែលបានស្លាប់ ក្នុងហេតុការណ៍ ជាម្ចាស់ផ្ទះ មានឈ្មោះថា ជា សុផល ភេទប្រុស វ័យ៦៤ ជាមន្ត្រីយោធាផ្កាយ៣។ រីឯជនរងគ្រោះទី២ ដែលបានស្លាប់ មានឈ្មោះ វន ថេន ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ មេផ្ទះ។ជនរងគ្រោះទាំងពីរនាក់ ជាឪពុកក្មេក និងកូនប្រសារ ដែលបច្ចុប្បន្ន រស់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងនោះ ក៏មានជនរងគ្រោះម្នាក់ទៀតផងដែរ មានឈ្មោះ អេង សុខុម ភេទស្រី អាយុជាង៥០ឆ្នាំ ត្រូវជាប្រពន្ធរបស់ លោក ជា សុផល ដែលបានរងរបួសក្នុងហេតុការណ៍អគ្គិភ័យ។

សូមបញ្ជាក់ថា ករណីហេតុការណ៍អគ្គិភ័យនេះបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ឆេះផ្ទះល្វែងមានទំហំទទឹង ៥ម៉ែត្រ បណ្តោយ ២០ម៉ែត្រ ក្នុងនោះបានខូចខាតទូតាំង ពិដាន កុងមា និងម៉ូតូចំនួន ២គ្រឿង។ ក្នុងនោះ ដើមចមនៃករណីអគ្គិភ័យនេះ ដោយសារតែ ទុស្សេខ្សែភ្លើងកន្លែងកុងម៉ា ទើបឆេះរាលដាលដល់ពិដានផ្ទះ រហូតបណ្តាលជនរងគ្រោះទាំងពីរនាក់ ដែលស្នាក់នៅក្នុងបន្ទប់ពីរផ្សេងគ្នាក្នុងផ្ទះនេះ ឈ្លក់ផ្សែងខ្លាំងរហូតស្លា.ប់។

ដើម្បីពន្លត់អគ្គភ័យបានជោគជ័យ កម្លាំងសមត្ថកិច្ចអន្តរាគមន៍ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
យោធាផ្កាយ៣ ដែលស្លាប់បាត់បង់ជីវិត
កូនប្រសារស្រី

ប្រភព៖ TNN News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]