បរទេស៖ ការប្រលងបវរកញ្ញាចក្រវាលលើកទី ៧០ បានជួបប្រទះការលំបាកនៅពេលដែលប្រទេសម្ចាស់ផ្ទះអ៊ីស្រាអែលភ័យខ្លាចហានិភ័យនៃការផ្ទុះឡើងនៃមេរោគបំប្លែងថ្មី Omicron  ដែលគេទើបតែរកឃើញនាពេលថ្មីៗនេះ។

ជាក់ស្តែងបច្ចុប្បន្ន បវរកញ្ញាតាមបណ្តាលប្រទេសមួយចំនួន បានខកខាន និង​មិន​មាន​វត្តមាន​នោះទេ ដែលកាកពីថ្មីៗនេះ គេបានបញ្ចេញរូបភាពដំបូង របស់បវរកញ្ញា ដែលកំពុងស្នាក់នៅសណ្ឋាគារ Ramada ក្នុងទីក្រុង Jerusalem។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ រូប​ថត​ស៊េរីចុងក្រោយ ​ត្រូវបានឃើញថាមានបវរកញ្ញាជាច្រើនប្រទេស ដែលកំពុងបានជួបគ្នា និងបានសំណេសសំណាល ក៏ដូចជាបានថតរូប ចាយរាងសម្រស់ទៅតាមរសនិយម ជាតិសាសនិ៍របស់ពួកគេ ដែលបានធ្វើឲ្យមហាជន កាន់តែឃើញចង់ឃើញពួកគេ ឈរបង្ហាញដើរម៉ូដ ជាមួយរ៉ូប នៅឆាកតែម្តង។

យ៉ាងណាមិញ យោងតាមអ្នកនាំពាក្យរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលអ៊ីស្រាអែល ប្រទេសនេះកំពុងរៀបចំផែនការសុវត្ថិភាពសម្រាប់បវរកញ្ញាចក្រវាលឆ្នាំ ២០២១។ ពួកគេអាចនឹងដាក់កម្រិតលើការទទួលយកបេក្ខនារីមកពីប្រទេសដែលមានហានិភ័យខ្ពស់ និងប្រព្រឹត្តកម្មវិធី ត្រឹមតែ ១៤ថ្ងៃតែប៉ុណ្ណោះ។

ជារួមមក បេក្ខនារីដែលនៅសេសសល់ត្រូវតែប្រកាន់ខ្ជាប់នូវវិធានការបង្ការការរីករាលដាលយ៉ាងតឹងរ៉ឹង ឆ្លងកាត់ការធ្វើតេស្ត PCR ជាទៀងទាត់ ដែលការ​ប្រកួត​បវរកញ្ញា​ ចុងក្រោយ​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១២ ខែ​ធ្នូ នាពេលខានមុខនេះ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]