ភ្នំពេញ៖ នាពេលថ្មីៗនេះ លោក អ៊ុន សុធា បានបង្ហោះរូបភាពលោកជាមួយ ទឹម រដ្ឋា និងមួយគូទៀតគឺទេព បូព្រឹក្ស ជាមួយ ជី ដេវីត ក្នុងឈុតសម្លៀកបំពាក់ខ្មែរសម័យបុរាណ មើលទៅស្អាតម៉្យាងម្នាក់តែម្តងហើយ។

ដោយឡែក មើលតាមរូបភាពទាំងពីរនេះទៅ គឺអ្នកទាំង៤គឺសុទ្ធតែស្លៀកពាក់អ្នកចម្បាំងឈុតសម័យខ្មែរបុរាណតាមក្បួនខ្នាតត្រឹមត្រូវ និងមើលទៅពិតជាដូចមនុស្សជំនាន់ដើមពិតៗ ដោយសាររូបរាងពួកគេស្អាត និងសង្ហាៗស្រាប់ ចំណែកឯទឹកមុខវិញ គឺពោរពេញដោយភាពអង់អាច និងក្លាហាន មិនចុះចាញ់ឧបសគ្គ ដែលធ្វើឱ្យ​រូបទាំងពីរនេះ គឺកាន់តែអស្ចារ្យឡើងទ្វេដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនេះ មហាជនមិនតិចនោះទេ បាននាំគ្នាសរសើរចំពោះអ្នកច្នៃម៉ូដ និងតារាទាំង៤ដួង ដែលមើលទៅរូបភាព គឺដូចជាខ្មែរអង្គរបេះដាក់តែម្តងហើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ទេពបូព្រឹក្ស ជាមួយ ជី ដេវីត
ទឹម រដ្ឋា ជាមួយ អ៊ុន សុធា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុន សុធា