ហុងកុង៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនច្បាស់ជាចង់ចាំ រឿងភាគដ៏ល្បី «បងប្អូនទាំង ១០» ដែលមានការចូលសម្ដែងដោយតារាប្រុស លោក Frankie Lam និង តារាស្រី Kenix Kwok ដែលបានធ្វើឲ្យមនុស្សជាច្រើន តាមដានទស្សនាយ៉ាងជក់ចិត្ត ព្រមទាំងមានការកោតសរសើរ ទៅលើសមត្ថភាពរបស់អ្នកទាំងពីរ ផងដែរ។

ដោយ​ឡែក នៅក្នុងជីវិតពិតរបស់ តារាប្រុសស្រីមួយគូនេះ ក៏កាន់តែធ្វើឲ្យហ្វេនៗជាច្រើន រំជើបរំជួល ព្រោះអ្នកទាំងពីរ បានសាងស្នេហ៍ និងកសាងក្រុមគ្រួសារយ៉ាងមានសុភមង្គល អស់រយៈជាច្រើនឆ្នាំ ព្រមទាំងមានចំណងស្នេហ៍កូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ជីវិតគូស្វាមីភរិយា លោក Frankie Lam បានបង្ហាញពីទិដ្ឋភាពយ៉ាងមានក្ដីសុខ ជាមួយនឹងការបង្ហោះ​រូបភាព ​ថ្ងៃ​ខួប​កំណើតគម្រប់ ៥២ ឆ្នាំ ​របស់ តារាស្រី Kenix Kwok ជា​បន្តបន្ទាប់ ​នៅលើបណ្ដាញសង្គម ដោយនៅក្នុងនោះ នាង និងស្វាមីបានរៀបចំលក្ខណៈគ្រួសារយ៉ាងកក់ក្ដៅ ជាពិសេស រូបនាងក៏បានបង្ហាញពីអារម្មណ៍រីករាយ និងអរគុណទៅហ្វេនៗជាច្រើន សម្រាប់ការជូនពរ ផងដែរ៕ 

ក្រោយពីបានឃើញបែបនេះ អាចនិយាយបាន បច្ចុប្បន្ននេះ ជីវិតរស់នៅរបស់ តារាប្រុសស្រីទាំងពីរ ពិតជា​មាន​សុភមង្គលខ្លាំងឡើង និងជាក្រុមគ្រួសារដ៏កក់ក្ដៅក្នុងក្ដីប្រាថ្នាមនុស្សគ្រប់គ្នា៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Frankie Lam និង  Kenix Kwok
 Frankie Lam និង Kenix Kwok
 Kenix Kwok
 Kenix Kwok
 Kenix Kwok
 Frankie Lam និង Kenix Kwok

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]