ជប៉ុន៖ នៅថ្ងៃអង្គារ ទី៣០ ឆ្នាំ២០២១នេះ ជប៉ុន បានប្រកាសរកឃើញករណីវីរុសបំប្លែងខ្លួនថ្មី Omicron លើអ្នកដំណើរម្នាក់ មកពីប្រទេសណាមីប៊ី។ នេះបើតាមប្រភពពីកាសែត Washington Post។
ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Hirokazu Matsuno បានឱ្យដឹងថា អ្នកជំងឺខាងលើ ដោយបានបញ្ជាក់ពីសញ្ជាតិ ជាបុរសមានវ័យខ្ទង់៣០ឆ្នាំ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ ពេលដែលមកដល់ព្រលានយន្តហោះ Narita នៅថ្ងៃអាទិត្យនេះ ហើយពេលនេះ អ្នកជំងឺ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក និងកំពុសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមការវិភាគហ្សែន នៅវិទ្យាស្ថានជាតិជំងឺឆ្លងជប៉ុន បានបញ្ជាក់កាលពីថ្ងៃអង្គារថា អ្នកជំងឺខាងលើ បានឆ្លងមេរោគប្រភេទថ្មី Omicron ដែលមានប្រភពមកនៅអាហ្វ្រិកខាងត្បូង។
ទន្ទឹមនោះដែរ អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃច័ន្ទថា ករណីនៃការឆ្លងវីរុសបំប្លែងថ្មីomicron នេះ គឺ "មានហានិភ័យខ្ពស់ " និង "ផលវិបាកធ្ងន់ធ្ងរ"៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]