ចិន៖ ខណៈពេលដែលរង់ចាំដំណើរការលែងលះត្រូវបានបញ្ចប់ អ្នកជំនួញ Wang Xiaofei ត្រូវបានគេប្រទះឃើញ បានទៅដំណើរកម្សាន្ត ទៅកោះ Hainan ជាមួយមិត្តភក្តិមួយក្រុម រួមទាំងស្រីស្អាតម្នាក់ផងដែរ។

តាមប្រភពដដែល ដែលបានចែករំលែកនៅលើ Weibo វីដេអូរបស់អតីតស្វាមី សាន់ឆាយ រូបនេះ បង្ហាញខ្លួននៅអាងទឹកក្នុងសណ្ឋាគារមួយកន្លែង ដោយបាន​បង្ហើប​ថា អ្នក​ជំនួញ​រូប​នេះ​ បានចេញមកសម្រាកហែលទឹកលេង ថែមទាំងដើរទៅ​រក​ស្រី ហើយ​អ្នក​ទាំង​២​ក៏​ឈរ​និយាយ​គ្នា​មួយ​សន្ទុះទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ នារីវ័យក្មេងម្នាក់ស្លៀកពាក់សិចស៊ី អង្គុយលើកៅអីអង្គុយក្បែរអាងទឹក ខណៈកំពុងជជែកលេងជាមួយបុរសជំនួញមួយនេះ ដោយបានឃើញ​អ្នក​ថត​រូប បានថតអ្នកទាំងពីរ ពួកគេក៏​បែរ​ខ្នង​ចេញ​ទៅ​ភ្លាមៗ តែម្តង។

ក្រោយពីសកម្មភាពនេះ​បានចែកចាយលើបណ្តាញសង្គម បានធ្វើឲ្យមានការលើកមកនិយាយគ្រប់ៗគ្នា​ តែទោះជាយ៉ាងណា អ្នកជំនួញរូបនេះ មិនទាន់បានចេញមកនិយាយជាមួយនឹងសកម្មភាពនេះទេ ខណៈរូបលោក និងតារាស្រី Barbie Hsu កំពុងដំណើរការលែងលះរបស់អ្នកទាំងពីរ៕

ប្រភព៖ ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

អតីតស្វាមី និង Barbie Hsu
អតីតស្វាមី Barbie Hsu និងនារីម្នាក់នោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]