តារាកម្សាន្ត៖ ជឿជាក់ថា ពុកម៉ែ បងប្អូន និងប្រិយមិត្ត ដែលជាអ្នកនិយមទស្សនា និងតាមដានព័ត៌មានសិល្ប:កម្សាន្ត ប្រាកដជាធ្លាប់បានស្គាល់នៅតារាស្រីពន្លកថ្មី មានដុងសិល្ប:ពេញខ្លួន ក្មេងស្រីល្អហួស ដែលជាក្មួយស្រីរបស់តារាសម្តែងស្រីដេនីក្ខាន់ ជាក់ជាមិនខាន។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្មេងស្រីដ៏មានជំនាញប្រសប់ខាងផ្នែកច្រៀង រាំ សម្តែង និងដើរម៉ូត ល្អហួស បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្រខ្លួន ក្រោយបានបង្ហាញរូបថតក្នុងឈុតសម្លៀកបំពាក់បវរកញ្ញា អមដោយមកុដ និងខ្សែឆៀងដែលមានចារឈ្មោះ Cambodia ឈរបង្ហាញរាងដ៏ស្រស់ស្អាត អមដោយទឹកមុខប្រកបដោយភាពជឿជាក់ និងស្នាមញញឺម ដែលធ្វើឲ្យហ្វេនៗលាន់មាត់សរសើរសឹងតែគ្រប់គ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរកត់សម្គាល់ផងដែលថា កាលពីពេលកន្លងទៅ ល្អហួស ក៏ធ្លាប់បានទម្លាយគោលបំណង និងក្តីសុបិនចូលរួមប្រកួតក្នុងកម្មវិធីសម្រស់ ជ្រើសរើសបវរកញ្ញាតំណាងឲ្យកម្ពុជា ដើម្បីមានឱកាសតំណាងឲ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិថែមទៀតផង៕

ចង់ឃើញថាតើ ល្អហួស ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ល្អហួស 
ល្អហួស 
ល្អហួស 
ល្អហួស 
ល្អហួស ពាក់ឈុតបវរកញ្ញា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]