កំពង់ស្ពឺ៖ នាពេលថ្មីៗនេះ បណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះវីដេអូអំពីកូនសិស្សប្រុសរូបសង្ហាម្នាក់ ដែលមានអាយុ១៤ឆ្នាំហើយ បែរជារៀនត្រឹមថ្នាក់ទី៥វិញ ហើយម៉ោងចេញលេងសុខសំងំនៅក្នុងថ្នាក់រៀន ដោយមិនចេញក្រៅទាល់តែសោះ។
ដោយឡែក បើយោងតាមការអះអាងរបស់អ្នកគ្រូ បានបញ្ជាក់ថាកូនសិស្ស ដែលមិនចេញលេងនៅពេលម៉ោងសម្រាក ម្នាក់នោះមានឈ្មោះថៃយ៉ា អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៥ក នៅបឋមសិក្សក្រាំងចែក។ អ្វីដែលធ្វើអ្នកគ្រូចាប់អារម្មណ៍នោះគឺម៉ោងចេញលេង កូនសិស្សរូបនេះ គឺអង្គុយសំងំក្នុងថ្នាក់រហូតដល់អ្នកគ្រូមកសួរផ្ទាល់តែម្តង ទើបគេមិននិយាយស្តីអ្វីមួយម៉ាត់បានត្រឹមតែញញឹម ហើយអ្នកគ្រូបានសួរបន្ថែមទៀតមិនទិញអីហូប ទើបគេនិយាយថាមិនឃ្លាន ដែលចម្លើយនេះ អ្នកគ្រូបានដឹងថា កូនសិស្សនេះគឺប្រាកដជាមិនយកលុយមកតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកបានបន្ថែមទៀតថា ហើយគ្រួសារខាងប្អូនប្រុសមានជីវភាពខ្វះខាត ដូច្នេះប្អូនបានចូលរួមសម្រួលបន្ទុក ដោយឆ្លៀតដើរបេះផ្លែឈើឲ្យគេ ដើម្បីរកចំណូលមកផ្គត់ផ្អង់ការហូបចុក និងថ្លៃចំណាយផ្សេងទៀត នៅពេលដែលគេទំនេរពីការសិក្សា។
ទោះបីលំបាកយ៉ាងណា ក៏ថៃយ៉ា នៅតស៊ូរៀន មិនបោះបង់ការរៀនសូត្រ ដោយរៀនវេនព្រឹក ដល់ថ្ងៃថ្ងៃឡើងឆ្លៀតធ្វើការដើរបេះផ្លែឈើឲ្យគេផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]