ថៃ៖ គឺជារឿងដ៏ភ្ញាក់ផ្អើល ពេញបណ្ដាលសង្គម និងសិល្បៈកម្សាន្ត បន្ទាប់ពីលេចឮដំណឹងបែកគ្នារបស់ គូស្នេហ៍តារាប្រុសស្រីដ៏ល្បី រវាង Bella និង Weir ដែលកំពុងធ្វើឱ្យហ្វេនៗតាមដានយ៉ាងកៀកកិត ក៏ដូចជាចង់ដឹងថាតើនេះគឺជាដំណឹងពិតឬយ៉ាងណា ។
ដោយឡែក ជុំវិញរឿងរ៉ាវមួយនេះ តារាស្រី Bella ស្រាប់តែបានចេញមកបកស្រាយដោយផ្ទាល់ និងបានបញ្ជាក់ថា នាង និងលោក Weir ពិតជាបានបញ្ចប់ទំនាក់ទំនងស្នេហា ៩ ឆ្នាំ របស់អ្នកទាំងពីរទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ នាងថែមទាំងបានលើកឡើងថា អ្នកទាំងពីរបានស្គាល់គ្នាជាយូរមកហើយ ហើយក៏បានសិក្សាយល់ចិត្តគ្នាគ្រប់ពេល។ ប៉ុន្តែនៅពេលដែល វាមកដល់ចំណុចមួយ ដែលមានទស្សនៈខុសគ្នា។ អ្នកទាំងពីរ ក៏បានយល់ស្របថាចាត់ទុកគ្នា ជាបងប្អូនដ៏ល្អ និងជូនពរគ្នាទៅវិញទៅមក ព្រមទាំងបានបញ្ជាក់ថា ការបញ្ចប់ទំនាក់ទំនងស្នេហាមួយនេះ មិនមែនដោយសារតែរឿងលុយកាក់ និងអ្នកទីបីនោះទេ។
យ៉ាងណាមិញ នេះគឺការបញ្ជាក់យ៉ាងច្បាស់ៗពីតារាស្រីរូបនេះ ដែលជាការចែកផ្លូវគ្នាជាមួយនឹងគូស្នេហ៍យ៉ាងពិតប្រាកដ ហើយហ្វេនៗជាច្រើនរបស់គូនេះ បានត្រឹមតែមានការសោកស្ដាយ និងមានការជូនពរ ព្រមទាំងសង្ឃឹមថាអ្នកទាំងពីរនិងមានជីវិត និងមិត្តភាពកាន់តែប្រសើរឡើង ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]