ថៃ៖ ថ្មីៗនេះ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ ផ្ទុះការភ្ញាក់ផ្អើល និងមានការព្រួយបារម្ភ ចំពោះ តារាប្រុសវ័យក្មេង លោក Krist ដែលបានជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​កណ្ដាល​ផ្លូវ។

នៅក្នុងនោះដែរ យោងតាម អ្នកប្រើប្រាស់បណ្ដាញសង្គម Twitter មួយ បានបើក​បង្ហាញ​រូបភាព ​រថយន្ត​ស៊េរី​ទំនើប​ពណ៌​ស ក្នុង​ស្ថានភាព​ក្រឡាប់​ផ្ងារកង់​ទៅ​លើ​ ដ៏គួរឲ្យរន្ធត់ ព្រមទាំងបានបញ្ជាក់ថា ម្ចាស់បើកបរឡានមួយនេះ គឺឈ្មោះ Krist Perawat ។​ តែទោះជាយ៉ាងណា អ្នកបើកបររូបនេះ មិនមានរងរបួសអ្វីឡើង និងបាន ចេញពីឡានដោយខ្លួនឯង ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ បន្ទាប់ពីមានមនុស្សម្នា ជាច្រើនសួរ ពីគ្រោះថ្នាក់របស់លោក Krist ខាងហ្វេនៗរបស់ តារាប្រុសរូបនេះ ក៏បានចេញមកបង្ហោះសារមួយទៀត ដើម្បីបញ្ជាក់ថា រូបលោកមានសុវត្ថិភាពហើយ និងមិន​មាន​របួស​អ្វី​ទាំង​អស់ ដោយមិនចាំបាច់​មានការបារម្ភ អ្វីឡើយ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Krist
Krist
Krist
Krist
Krist
ស្ថានភាពពេល ក្រឡាប់ឡាន
ស្ថានភាពពេល ក្រឡាប់ឡាន
ស្ថានភាពពេល ក្រឡាប់ឡាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]