កូរ៉េខាងត្បូង៖ ពិតណាស់ តាំងពីប្រឡូកសិល្បៈមក ភាពស្រស់ស្អាត ដោយគ្មានការផ្លាស់ប្តូរ របស់សមាជិក  ក្រុម  BLACKPINK នាង Jennie មានភាពល្បីល្បាញខ្លាំង ក្នុងចំណោមតារាកូរ៉េ ដែលមានអ្នកយកព័ត៌មានជាច្រើនក៏ដូចជាហ្វេនៗអ្នកជួបផ្ទាល់ ធ្លាប់បានបញ្ជាក់ថាសម្រស់របស់ តារាស្រីរូបនេះ មានសម្រស់ស្រស់ស្អាតពីធម្មជាតិ សូម្បីតែមិនផាត់មុខ។  

យ៉ាងណាមិញ ទន្ទឹមនឹងនេះដែរ នៅថ្ងៃទី 30 ខែវិច្ឆិកា Jennie បានបង្ហោះរូបថតជាច្រើននៅលើគណនី Instagram របស់នាង ជាមួយរូបភាព​ដែល​បាន​បញ្ចេញ​បង្ហាញ​ថា Jennie ក្នុង​ឈុត​ពណ៌​ខ្មៅ  ដោយ​ស្លៀក​រ៉ូប​ពណ៌​ខ្មៅ​ដ៏​ទាក់ទាញ នាង​បាន​អួត​សម្រស់​ដូច​កូនតុក្កតាជ័រ​ជាមួយ​នឹង​ការ​បញ្ចេញ​ស្ទាយ៍ចាំងជាមួយពន្លឺ​ មើល​ទៅ​ជ្រុង​ណាក៏​ស្អាត  ធ្វើឲ្យ Jennie ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ រូបភាពដែលបង្ហោះនោះ ត្រូវបានហ្វេនៗ​ ចាប់អារម្មណ៍ជាខ្លាំង នៃរូបភាពថ្មីចុងក្រោយរបស់ ចម្រៀងស្រីមួយរូបនេះ ធ្វើឲ្យមានភាពញប់ញ័រ ទប់អារម្មណ៍មិនជាប់ដែរ ជាមួយសាច់មុខសម៉ង់ខៃចែងចាំង ដ៏ល្អឥតខ្ចោះបែបនេះ បានទាក់ភ្នែកមហាជនដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

 Jennie 
 Jennie 
 Jennie 
 Jennie 
 Jennie 
 Jennie 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]