ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ទី៧ ខែធ្នូ កម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពោធខ្ពស់ប្រទេសចិន ដែលបានរំកិលចុះពីក្រោម ជាមួយនិងខ្យល់មូសុងឦសាន បង្កើនល្បឿនក្នុងកម្រិតពីមធ្យម ទៅបង្គួរ។ ស្ថានភាពបែបនេះ អាចបណ្ដាលឱ្យបណ្ដាខេត្តមួយចំនួនចុះត្រជាក់បង្គួរ និងមានខ្យល់ខុសធម្មតា។
បើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម សប្ដាហ៍ទី១ដើមខែធ្នូ ឆ្នាំ២០២១ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិនដែលបន្ដរំកិលចុះមកក្រោមជាមួយនិងខ្យល់មូសុងឦសាន។ លក្ខណៈបែបនេះ ធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចមានអាកាសធាតុត្រជាក់បង្គួរ ពី១៧ ដល់១៩អង្សា និងខ្យល់ខុសពីធម្មតា។
ជាមួយគ្នានោះ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងចុះត្រជាក់ចន្លោះពី១៦ដល់១៨ អង្សា។ ដោយឡែក ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអាចចុះដល់១៥ អង្សា។ ចំពោះតំបន់មាត់សមុទ្រវិញ អាចមានអាកាសធាតុត្រជាក់បន្តិចបន្តួច ចន្លោះពី១៨ ដល់២០អង្សា និងខ្យល់ខុសធម្មតា។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យពលរដ្ឋថែរក្សាសុខភាព ក្នុងអំឡុងពេលអាកាសធាតុប្រែប្រួល៕
ប្រភព៖ ថ្មីថ្មី
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]