បរទេស៖ តារាចម្រៀងស្រី មាឌតូចល្អិត Ariana Grande មានកេរ្តិ៍ឈ្មោះល្បីល្បាញ ទូទាំងពិភពលោក ទទួលបាន ការស្រលាញ់គាំទ្រ ពីមនុស្សជាច្រើន ជាពិសេស យុវវ័យ។ តារាស្រីនេះ មានសម្លេងពិរោះ សមនឹងរូបរាងស្រឡូន ទោះកម្ពស់មិនសូវបាន ប៉ុន្ដែ Ariana ស្អាតមានមន្ដស្នេហ៍។  

យ៉ាងណាមិញ តារាចម្រៀង​ Ariana Grande រូបនេះ តែងតែនាំមកនូវភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រជានិច្ច មិនថាពេលឡើងច្រៀង ឬ មានកម្មវិធីម្ដងៗ នាងតែងតែនាំមកជាមួយនឹងស្ទាយតែងខ្លួនបែបប្លែក​ៗ និងទាន់សម័យជាទីបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះស្រាប់តែមានការចាប់អារម្មណ៍គាស់កកាយរូបភាព តារាស្រីតូចច្រឡឹងរូបនេះកាលពីឆ្នាំ២០១៨​ ពោលគឺអាចនិយាយបានថា កាលពីនាងនៅលីវមិនទាន់មានស្វាមី។ ក្នុងនោះផងដែរគេសង្គេតឃើញថា Ariana Grande ហាក់មានសម្រស់ចាំមិនចាស់ទាល់តែសោះ បើក្រលេកមើលកាលពីបីឆ្នាំមុនមកទល់បច្ចុប្បន្ន រូបនាងនៅតែរក្សាបាននូវសម្រស់ស្អាតក្មេងជាងវ័យដដែល ខុសប្លែកត្រូវថានាងហាក់ស្រកសាច់ជាងមុនបន្តិចប៉ុណ្ណោះ បន្ទាប់ពីរៀបការហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Ariana Grande បច្ចុប្បន្ន
Ariana Grande បច្ចុប្បន្ន
Ariana Grande និងស្វាមី
Ariana Grande បច្ចុប្បន្ន
Ariana Grande បច្ចុប្បន្ន
Ariana Grande ធៀបបច្ចុប្បន្ន និង បីឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]