តៃវ៉ាន់៖ ថ្មីៗនេះ តារាស្រី Ruby Lin កំពុងតែមានភាពមមាញឹកខ្លាំង នៅពេលដែលបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយជាច្រើន សម្រាប់គម្រោងភាពយន្តថ្មីមួយ ជាពិសេស ​តារា​ស្រី​រូប​នេះ​​ ថែមទាំងមាន​ទំនុក​ចិត្ត​យ៉ាងខ្លាំង ចំពោះការចែករំលែកព័ត៌មានរបស់នាង ទៀតផង។ 

យ៉ាងណាមិញ យោងតាម ទំព័រ Sohu ក៏បានលើកឡើងពី តារាស្រី​ Ruby Lin ដែលនាងទើបតែបានសម្ភាសន៍ជាមួយនឹង ប្រព័ន្ធផ្សព្វផ្សាយ ដោយបង្ហើបពីរឿងរ៉ាវ ដ៏គួរឱ្យចាប់អារម្មណ៍នៅពីក្រោយរឿងភាពយន្តថ្មីនេះ  ដោយសារតែខ្លឹមសារនៅក្នុងសាច់រឿង ទាក់ទងទៅនឹងការកម្សាន្តពេលរាត្រីដ៏ស្មុគស្មាញ នៅតៃវ៉ាន់ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ហើយនេះគឺ ជាមូលហេតុដែលអ្នកសារព័ត៌មាន បានសួរសំណួរដ៏ពិបាកមួយចំពោះតារាស្រីរូបនេះ ថាតើនាងអនុញ្ញាតឲ្យស្វាមីទៅលេងក្លឹបកម្សាន្តដែរទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែ មិនបង្ហាញនូវភាពខ្មាសអៀន តារាស្រី Ruby Lin ក៏បានឆ្លើយសំណួរយ៉ាងម៉ឺងម៉ាត់ថា «និយាយនៅផ្ទះទៅមិនអីទេ មិនចាំបាច់ទៅក្លឹបរាត្រីអ្វីទេ ហើយបំផ្លាញលុយច្រើនណាស់»។ ដោយគ្រាន់តែប្រយោគមួយនេះ បានធ្វើឲ្យមហាជន យល់ថា Ruby Lin មិនត្រឹមតែ បង្ហាញការប្រច័ណ្ឌ និងការពារស្វាមីប៉ុណ្ណោះទេ ប៉ុន្តែនាង ថែមទាំងអះអាងពី ឋានៈមេផ្ទះ របស់ខ្លួន ទៀតផង៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin 
Ruby Lin 
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]