តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គម ជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រវិស័យបវរកញ្ញា បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញឈុតតំណាងជាតិរបស់បវរកញ្ញាថៃ នៅក្នុងកម្មវិធីប្រកួតបវរកញ្ញាហ្រ្គែនអន្តរជាតិ មានភាពស្រដៀងគ្នាទៅនឹងឈុតបុរាណខ្មែរ ដែលដកស្រង់ចេញពីទម្រង់ល្ខោនខោលដ៏មានវ័យចំណាស់ និងយូរលង់របស់កម្ពុជា។

ជាក់ស្តែងនៅក្នុងឈុតនោះ គឺឃើញមានឈុតឆាកប្រយុទ្ធគ្នារវាងតួអង្គហនុមាន ដែលមានលំនាំស្រដៀងគ្នា ទៅនឹងរូបថតនាដ្តការីខ្មែរ ក្នុងឈុតស្រដៀងគ្នានេះ ដែលថតចាប់តាំងពីឆ្នាំ១៩០៦មកម្ល៉េះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរកត់សម្គាល់ផងដែលថា រឿងរាមកេរ្តិ៍ ជាប្រភេទអត្ថបទអក្សរសិល្ប៍ខ្មែរបុរាណ ស្ថិតក្នុងចលនាព្រាហ្មណ៍និយម ដែលមានលក្ខណ:ខ្មែរ និងត្រូវបានចងក្រង និងរៀបរៀងដោយអ្នកម្ចាស់អង្គវឌ្ឍឆាយាវង្ស។ រីឯល្ខោនខោលខ្មែរវិញ គឺជាទម្រង់សិល្ប:ខ្មែរដ៏មានវ័យចំណាស់  ដែលមានដើមកំណើតនៃការ សម្តែងក្នុងអំឡុងស.វទី៩ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៥ និងត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលនៅក្នុងសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នាទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស៕

ចង់ជ្រាបកាន់តែច្បាស់ បន្ថែមទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]