អាមេរិក៖ មិនមែនមានរឿងបែកបាក់នោះទេ ព្រោះកាលពីថ្មីៗនេះ នៅតែធ្វើឲឲ្យផ្អើល នៅក្នុងសិល្បៈកម្សាន្តថៃ សម្រាប់ គូស្នេហ៍តារាដ៏ល្បី របស់ តារាស្រី Prang Kanarun និង លោក Twopee ដែលអ្នកទាំងពីរ ជិតក្លាយជាកូនក្រមុំកូនកំលោះ បន្ទាប់ពីខាងប្រុស បានលុតជង្គង់សុំរៀបការតារាស្រី Prang យ៉ាងរ៉ូមែនទិក នៅក្នុងដំណើរកម្សាន្ត នៅទីក្រុង New York​ ជាមួយគ្នា។ 

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីនេះ តារាប្រុសស្រីទាំងពីររូបនេះ នៅតែបន្តបង្ហាញភាពផ្អែមល្ហែម មិនឈប់ឈរ ដោយបានដឹកដៃគ្នា ទៅញ៉ាំអាហារពេលល្ងាច នៅក្នុងហាងដ៏ប្រណីត ក្រោមបរិយាកាសភ្លើងទៀន ពោរពេញដោយភាពផ្អែមល្ហែម ព្រមទាំងមិនភ្លេចបង្ហាញចិញ្ចៀនភ្ជាប់ពាក្យលើម្រាមដៃ ដែលជាចំណងស្នេហ៍ដ៏សំខាន់នោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អាចនិយាយបានថា នេះគឺជាទិដ្ឋភាពដ៏មានក្ដីសុខពីគូស្នេហ៍អ្នកទាំងពីរ ដែកលកំពុងតែធ្វើឲ្យមនុស្សជាច្រើនច្រណែន និងរងចាំពីដំណឹងរៀបការរបស់អ្នកទាំងពីរ ក្នុងពេលឆាប់ៗនេះ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

ទិដ្ឋភាពស្វីតៗរបស់ Prang និង គូស្នេហ៍
ទិដ្ឋភាពស្វីតៗរបស់ Prang និង គូស្នេហ៍
ទិដ្ឋភាពស្វីតៗរបស់ Prang និង គូស្នេហ៍
ទិដ្ឋភាពស្វីតៗរបស់ Prang និង គូស្នេហ៍
ទិដ្ឋភាពស្វីតៗរបស់ Prang និង គូស្នេហ៍
ទិដ្ឋភាពស្វីតៗរបស់ Prang និង គូស្នេហ៍
ទិដ្ឋភាពស្វីតៗរបស់ Prang និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]