រាជធានីភ្នំពេញ៖ ពិតណាស់ បវរកញ្ញាតំណាងកម្ពុជា គីមថេង សុតធីតា ពេលនេះ កំពុងតែមានវត្តមាននៅក្នុងប្រទេសថៃ ដើម្បីចូលរួមប្រកួតតំណាងកម្ពុជា ដែលក្នុងនោះ បវរកញ្ញារូបនេះ កំពុងបង្ហាញសមត្ថភាព និងទទួលបានលទ្ធភាព គួរឱ្យកត់សម្គាល់ នាពេលថ្មីៗនេះ ក្នុងកម្មវិធីប្រមូលផ្តុំ ដោយបវរកញ្ញាមកពីជុំវិញពិភពលោក។

ដោយឡែក នាថ្មីៗនេះ បើទោះបីជា ស្ថាប័នខុសគ្នា ក៏ពិតមែន តែអតីតបវរកញ្ញាចក្រវាលតំណាងកម្ពុជា ទៅប្រកួតនៅលើទឹកដីសហរដ្ឋអាមេរិក កញ្ញា រ៉េត សារីតា ទ្រាំមិនបានក្នុងការលើកសរសើរបវរកញ្ញា គីមថេង សុតធីតា មិនដាច់ពីមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ គេសង្កេតឃើញបវរកញ្ញា​ រ៉េត សារីតា បានពោលពាក្យសរសើរ បវរកញ្ញា Miss Grand Cambodia គីមថេង សុតធីតា នៅក្នុង Story ហ្វេសប៊ុក​របស់នាង ដូច្នេះថា៖ គាត់ធ្វើបានល្អណាស់។

គួររំលឹកដែរថា បវរកញ្ញាតំណាងកម្ពុជាទៅប្រកួតក្នុងប្រទេសថៃ ប៉ូគីមថេង សុតធីតា មានសមត្ថភាពមិនធម្មតានោះឡើយ ដោយនាងធ្លាប់ឆ្លងកាត់ការប្រកួតកម្មវីធីប្រកួតបវកញ្ញា៨លើក ក្នុងនោះរួមមាន Khmer Super Model កញ្ញាជាប់ត្រឹម Top 10 ក្រោយមកកញ្ញាចូលរួមក្នុងកម្មវីធី MCG 2016, MCG 2017 ( top 10 ) កម្មវីធី Miss Tourism World កញ្ញាបានជាប់ 3 rd runner up ផងដែរ បន្ទាប់មកកញ្ញាបានប្រឡូក Asin Model Festival 2018, Miss Universe Cambodia ( 3rn runner up ) ,Miss Asia Pacific និងកម្មវីធី Miss Tourism Metropolitan ( Top 10 )៕

រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
ប៉ូគីមថេង សុតធីតា 
ប៉ូគីមថេង សុតធីតា 
ប៉ូគីមថេង សុតធីតា 
ប៉ូគីមថេង សុតធីតា 
ប៉ូគីមថេង សុតធីតា 
រ៉េត សារីតា សរសើរ ប៉ូគីមថេង សុតធីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]