តៃវ៉ាន់៖ ថ្មីៗនេះ បន្ទាប់ពីមានរឿងរ៉ាវលែងលះគ្នា តារាស្រី Barbie Hsu បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន មិនថាជា រឿងការងារ ក៏ដូចជារឿងផ្ទាល់ខ្លួននៅក្នុងគ្រួសារនោះទេ។ ដោយឡែកពីនេះ ប្អូនស្រីរបស់នាង ក៏ជាចំណុចដ៏លេចធ្លោមួយ ដែលត្រូវបានហ្វេនៗជាច្រើន ងាកមកតាមដាន ផងដែរ។ 

ប្អូនស្រីរបស់ តារាស្រី Barbie Hsu មានឈ្មោះថា Dee Hsu គឺជា​តារា​ចម្រៀង និង​ជា​ពិធីករ​ដ៏ល្បី​មួយរូបនៅក្នុងវិស័យសិល្បៈ ហើយបច្ចុប្បន្ន​នេះ នាងមានក្រុមគ្រួសារដ៏កក់ក្ដៅ ព្រមទាំងមានកូនៗដល់ទៅ ៣ នាក់ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ អ្វីដែលសំខាន់នោះ ក្រោយពេលដែល តារាស្រីរូបនេះ បានសម្រាលកូន ៣​ នាក់ Dee Hsu នៅតែអាចរក្សាសម្រស់ក្មេងជាងវ័យ មានស្បែកសរលោង គ្មានសញ្ញានៃភាពចាស់នោះឡើយ។ ម៉្យាងវិញទៀត នាងថែមទាំងបានបង្ហាញ​ភាព​ជឿជាក់ ​លើ​ការ​ថត​រូប Selfie ជាមួយ​នឹងមុខ​ទទេ គ្មានការតុបតែងអ្វីទាំងអស់ និងមានសម្រស់ស្រស់ស្អាត គួរឲជាទីពេញចិត្តពីហ្វេនៗ នៅក្នុងវ័យ ៤៣ ឆ្នាំ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Barbie Hsu
 Barbie Hsu
Dee Hsu ប្អូនស្រីរបស់ Barbie Hsu
Dee Hsu ប្អូនស្រីរបស់ Barbie Hsu
Dee Hsu ប្អូនស្រីរបស់ Barbie Hsu
Dee Hsu ប្អូនស្រីរបស់ Barbie Hsu
Dee Hsu ប្អូនស្រីរបស់ Barbie Hsu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]