តារាកម្សាន្ត៖ កាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅនេះ តារាបង្ហាញម៉ូតដ៏ល្បីរបស់ប្រទេសវៀតណាម នាង Kha Trang បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកគាំទ្ររបស់នាង ក្រោយពេលដែលតារាស្រីរូបនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញស្នាមជាំសឹងគ្រប់កន្លែង និងជាំខ្មៅភ្នែក អមដោយរូបថតសម្រាកនៅលើគ្រែពេទ្យ ក្រោយប្តីរបស់នាងបានប្រើហិង្សាមកលើនាង ស្របពេលដែលនាងទើបសម្រាលកូនប្រុសបានអាយុ៤ខែ។

យ៉ាងណាមិញ ភ្លាមៗនោះ ក្រោយបានឃើញព័ត៌មានដ៏ក្តៅគគុករបស់តារាស្រីរូបនេះ នៅក្នុងបណ្តាញសង្គមជាច្រើនរបស់វៀតណាម ដោយមានការចូលរួមយ៉ាងកុះករ ពីសំណាក់មិត្តរួមសិល្ប: និងមហាជន បាននាំគ្នាចែករំលែកសារ អមដោយ hashtag ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រភពហ្វេសប៊ុក

សូមបញ្ជាក់ផងដែលថា នៅមកទល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុនៅពីក្រោយករណីអំពើហិង្សាដ៏សាហាវមួយនេះនៅឡើយទេ ខណ:ដែលមិនទាន់មានការបកស្រាយណាមួយឲ្យបានច្បាស់លាស់ពីសំណាក់ប្តីរបស់តារាស្រី នាងKha Trang៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

នាង Kha Trang
នាង Kha Trang
នាង Kha Trang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]