ថៃ៖ គឺជាអតីតគូស្វាមីភរិយាដ៏ល្បីនៅក្នុងសិល្បៈកម្សាន្ត ដែលបានបែកបាក់ និងបញ្ចប់ទំនាក់ទំនងប្ដីប្រពន្ធជាមួយគ្នា រវាង តារាស្រី Newclear និង លោក DJ Petchja ដោយបន្សល់ត្រឹមតែឈ្មោះ និងរក្សាតួនាទីជាឪពុកម្តាយដ៏ល្អ សម្រាប់កូនប្រុសបណ្ដូលចិត្តរបស់អ្នកទាំងពីរ។ 

ដោយឡែក ថ្មីៗនេះ លោក Dj Petchja ស្រាប់តែបានចេញមក បើកចំហអំពីរឿងរ៉ាវមួយនេះ ជាលើកដំបូង ដោយនៅពេល​នេះ ភាគី​ទាំង​សងខាង​ កំពុង​បំពេញ​តួនាទី​ឪពុក​ម្តាយ​ ចំពោះ​កូន​ប្រុស​របស់ខ្លួន យ៉ាងពេញ​ទំហឹង ផងដែរ។ ចំណែក​ឯ​មូល​ហេតុ​នៃ​ការ​បែក​បាក់នោះ តារាប្រុសរូបនេះ ស្ទើរតែគ្មានចម្លើយសម្រាប់អ្នករាល់គ្នា ព្រោះវាពិតជាមិនអាចឆ្លើយថា តើកំហុសមួយនេះមកពីណា និងមិនអាចបន្ទោសអ្នកណានោះដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានការបញ្ជាក់ថា ពេលនេះ តារាស្រី Newclear ដែលជាអតីតភរិយា គឺនៅតែរស់នៅក្នុងផ្ទះដដែល ប៉ុន្តែ​នាងក៏បាន​រៀប​ចំ​សង់​ផ្ទះថ្មី​រួច​ហើយដែរ។ ​ម៉្យាងវិញទៀត ប្រសិនបើ​តារាស្រី Newclear រើ​ផ្ទះ​ចេញនោះ ក៏គ្មានអ្វីត្រូវចែករំលែកទៀតនោះទេ តែទោះជាយ៉ាង ផ្ទះរបស់អ្នកទាំងពីរ គឺនៅជិតគ្នាខ្លាំង ដែលអាចចេញទៅជូន និងទទួលកូន ​ពី​សាលារៀន ​ជាមួយ​គ្នា ។

សម្រាប់​ស្នេហា​ថ្មី​ លោក Dj Petchja បានបង្ហាញថា លោកមិនទាន់មានទេ ព្រោះប្រហែលជា មិនមានពេលសម្រាប់ពួកគេ ហើយក៏មិនចង់មាននោះដែរ ព្រោះ​គិតថា ​ជីវិត​រៀបការគឺ​លំបាកណាស់។ ហើយម៉្យាងវិញទៀត Dj Petchja ក៏បានបង្ហើបថា Newclear គឺជា​នារី​ដ៏​គួរ​ឱ្យ​ស្រលាញ់ និងជាម្តាយដ៏ល្អបំផុត សម្រាប់កូនប្រុសរបស់អ្នកទាំងពីរ ផងដែរ។

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Dj Petchja 
Dj Petchja 
Dj Petchja 
Newclear
 Newclear
Dj Petchja និង Newclear
Dj Petchja និង Newclear

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]