ថៃ៖ ជាការពិតណាស់ អ្វីៗនៅលើលោកនេះមិនមានអ្វីដែលនៅគង់វង្សស្ថិតស្ថេររហូតនោះឡើយ ព្រោះគ្រប់យ៉ាងមានជួបមានបែកជារឿងធម្មជាតិ។ ហើយសូម្បីតែស្នេហាដែលស្រលាញ់គ្នាចិត្តនឹងចិត្តរវាងមនុស្សពីរនាក់ ក៏គង់ត្រូវដើរដល់ចំណុចបញ្ចប់ផងដែរ ប្រសិនបើម្នាក់ៗចង់អស់ចិត្តពីគ្នា។
ជាក់ស្ដែង បើងាកមកចាប់អារម្មណ៍គូស្នេហ៍នៅក្នុងចង្កោមសិល្បៈថៃប៉ុន្មានគូនេះ មួយរយៈចុងក្រោយក្នុងឆ្នាំ ២០២១ នេះ យើងឃើញថា ពួកគេស្រាប់តែមានការបញ្ចប់ផ្លូវស្នេហ៍របស់ពួកគេម្ដងមួយគូៗជាបន្តបន្ទាប់ ធ្វើឲ្យហ្វេនៗដែលនិយមចូលចិត្តនិងស្រលាញ់ មានការសោកស្ដាយជំនួសខ្លាំងមែនទែន។ ដោយសារតែគូៗនីមួយៗសុទ្ធតែបានចំណាយពេលចាប់ដៃគ្នា ស្វែងយល់ចិត្តគ្នា រួមសុខ រួមទុក្ខជាមួយគ្នាមិនតិចឆ្នាំនោះឡើយ តែចុងក្រោយបែរជាសម្រេចចិត្តបែកគ្នាប្ដូរឈ្មោះពីសង្សារមកជាការរាប់អានទៅវិញ ពិតជាពិបាកទទួលយកណាស់៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាទាំងនោះ រួមមាន៖
១.Jack Fanchan
កាលពីខែកុម្ភៈតារាប្រុសរូបនេះ បានបង្ហើបថា ស្នេហារយៈពេលជាង ៦ឆ្នាំរបស់ខ្លួន បានបែកគ្នាហើយ។
២.Mik Thongraya និង Bow Maylada
កាលពីប៉ុន្មានខែមុន ទំនាក់ទំនងរបស់តារាមួយគូនេះក៏បែកគ្នាដែរ ដោយបន្សល់ត្រឹមការចងចាំ និងរាប់គ្នាជាបងប្អូន។
៣.Min Pechaya និងកំលោះហាយសូ
កាលពីពាក់កណ្ដាលឆ្នាំ ២០២១ Min ក៏បានបង្ហើបប្រាប់ថា ទំនាក់ទំនងស្នេហ៍ជាច្រើនឆ្នាំរបស់នាងនិងកំលោះហាយសូបានដើរដល់ទីបញ្ចប់ផងដែរ។
៤.Bella Ranee និង Weir Sukollawat
កាលពីម្សិលមិញនេះ តារាស្រីរូបនេះ ទើបតែបានធ្វើបទសម្ភាសន៍ និងបានបកស្រាយថាខ្លួនពិតជាបានបែកគ្នាជាមួយតារាប្រុស Weir ពិតមែន ដោយសាររស់នៅមិនចុះសម្រុង។ ហើយចំណងស្នេហ៍រយៈពេលជាង ៩ឆ្នាំរបស់ពួកគេ ក៏ប្ដូរមកជាការរាប់អានដូចបងប្អូន។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]