រាជធានីភ្នំពេញ៖ នៅក្នុងឱកាសនៃកិច្ចប្រជុំជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម គីស៉ីដា ហ្វីមីអូ នាយករដ្ឋមន្ដ្រីជប៉ុន បានបញ្ជាក់អំពីការផ្ដល់ជំនួយនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា តាមរយៈយន្ដការកូវ៉ាក់ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។
សូមរំលឹកផងដែលថា កាលពីពេលកន្លងទៅមិត្តជប៉ុន ក៏ធ្លាប់បានផ្តល់នៅវ៉ាក់សាំង ប្រភេទAstraZeneca ចំនួនជាង ៣៣០,០០០ ដែលផលិតក្នុងប្រទេសជប៉ុន និងផ្តល់ជាអំណោយពីរាជរដ្ឋាភិបាលជប៉ុនតាមរយៈយន្តការកូវ៉ាក់ បានមកដល់កម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]