បរទេស៖ មហាសេដ្ឋី Bill Gates និង Melinda អតីតភរិយារបស់លោក នឹងបែកចែកទ្រព្យសម្បត្តិ ដែលបានដោយសន្យាថា នឹងផ្តល់ប្រាក់មួយចំនួនធំរបស់ពួកគេ ឬតាមឆន្ទៈ កាលពីឆ្នាំ ២០១០ នេះបានតាមកាសែតក្នុងស្រុកបានចេញផ្សាយ។

ជាក់ស្តែង កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា គេហទំព័រ Giving Pledge ត្រូវបានកំពុងតែដំណើរការ ជាមួយនឹងខ្លឹមសារ ដែលលាយល័ក្ខជាអក្សរ នៃសំបុត្រអំពីផែនការមួយនេះ ក្រោយជិតប្រាំពីរខែ បន្ទាប់ពីការលែងលះរបស់លោកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ លោក Bill បាននិយាយថា លោកនឹងបន្តផ្តោតលើសកម្មភាពសប្បុរសធម៌របស់លោកលើការងាររបស់មូលនិធិ Bill និង Melinda Gates ថ្វីត្បិតអ្នកទាំងពីរបានលែងលះគ្នាហើយក្តី។

មូលនិធិនេះត្រូវបានបង្កើតឡើងជាច្រើនទសវត្សរ៍មុនដោយពួកគេ ហើយបានរីកចម្រើនទៅជាអង្គការសប្បុរសធម៌ឯកជនដ៏ធំបំផុតរបស់ពិភពលោក ដែលមានតម្លៃសរុប ៥០ ពាន់លានដុល្លារ។ ដោយលោក Bill Gates អាយុ ៦៦ ឆ្នាំបានសរសេរក្នុងសំបុត្រ ចុះថ្ងៃទី ៣០ ខែវិច្ឆិកាថា៖

 Bill Gates

ត្រឡប់ទៅវិញ Bill Gates និង Melinda បាន​ប្រកាស​លែង​លះ​គ្នា​នៅ​ដើម​ខែ​ឧសភា បន្ទាប់​ពី​រៀបការ​បាន​ជាង ២៧​ឆ្នាំ។ កាលពីខែកក្កដា ពួកគេបាននិយាយថា មានការផ្លាស់ប្តូរតិចតួចនៅមូលនិធិ Bill និង Melinda Gates ដែលអ្នកទាំងពីរនៅតែជាសហប្រធាន។

តួយ៉ាងការលែងលះរបស់អ្នកទាំងពីរ បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល នៅពេលដែលពួកគេទាំងពីរកាន់មូលនិធិសប្បុរសធម៌ឯកជនដ៏ធំបំផុត។ បន្ទាប់ពីការលែងលះ Bill មានទ្រព្យសម្បត្តិជាង ១៣៦ ពាន់លានដុល្លារ ហើយ Melinda មានជាង ១១ ពាន់លានដុល្លារ នេះបើយោងតាម ​​Bloomberg ៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

Bill និង Melinda 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]