កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានកូរ៉េ រាយការណ៍ថា តារាសម្តែងស្រីពីររូប Song Hye Kyo និង Jun Ji Hyun បានក្លាយជាតារាស្រីកូរ៉េដំបូងគេ ដែលរកចំណូលបាន 200 លានវ៉ុន (ប្រហែល 170,000 ដុល្លារ) ក្នុងរឿងមួយភាគ។
យោងតាមប្រភពដដែលបានបន្ត តារាស្រីទាំងពីរ បច្ចុប្បន្នទទួលបានប្រាក់ខែជាង ២០០លានវ៉ុនក្នុងមួយភាគ។ ខណៈ តារាសម្តែងស្រី Jun Ju Hyun កំពុងតែសម្តែងក្នុងរឿង "Jirisan" ខណៈ Song Hye Kyo កំពុងសម្តែងក្នុងរឿង "Now We Are Breaking Up" ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះតារាសម្តែងស្រី Song Hye Kyo ត្រូវបានគេដឹងរួចមកហើយថា នាងទទួលបានប្រាក់ជាង 100 លានវ៉ុនក្នុងមួយភាគ ក្នុងរឿង "Boyfriend" របស់ tvN ក្នុងឆ្នាំ 2018 ។ ឥទ្ធិពលដ៏មហិមារបស់នាង និងប្រជាប្រិយភាពរបស់នាង បានរួមចំណែកជួយដល់ចំនួនតម្លៃខ្លួនដែលនាងរកបាន ក្នុងមួយរឿង។
ចំណែក តារាសម្តែងស្រី Jun Ju Hyun បច្ចុប្បន្ន កំពុងដឹកនាំរឿង "Jirisan" ហើយខណៈពេលដែលរឿងភាគមិនទាន់ទទួលបានភាពជោគជ័យដ៏ធំ ដែលវាត្រូវបានគេរំពឹងថានឹងមានក្នុងស្រុក សិទ្ធិរបស់រឿងនេះត្រូវបានលក់ទៅឱ្យវេទិកាផ្សាយ iQIYI ក្នុងតម្លៃជាង 20 ពាន់លានវ៉ុន (~ 17 លានដុល្លារ)។
គិតត្រឹមពេលនេះ Jun Ji Hyun និង Song Hye Kyo គឺជាតារាកូរ៉េពីររូប ដែលរកបានចំណូល ២០០លានវ៉ុនក្នុងមួយភាគ។ ដើមឡើយ តារាសម្តែងស្រីកូរ៉េតិចតួចបំផុត ដែលរកបានចំណូល ១០០ លានវ៉ុនប៉ុណ្ណោះ ក្នុងមួយភាគ មិនដូចតួប្រុសដែលរកបានច្រើននោះទេ៕
ប្រភព៖ Kdrama
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]