ឥណ្ឌា៖ នាពេលថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលបានកើនឡើងនៅប្រទេសឥណ្ឌា ដោយមានភ្ញៀវចំនួន ២ នាក់អង្គុយញុំម្ហូបអាហារក្នុងកម្មវិធីមង្គលការមួយនៅក្រុង Bhiwandi ប្រទេសឥណ្ឌា ដោយសម្តែងពីអារម្មណ៍មិនខ្វល់ខ្វាយចំពោះអគ្គិភ័យដែលនៅក្រោយខ្នងពួកគេសោះ។
ដោយឡែក វីដេអូនោះគឺបង្ហាញពីសកម្មភាព កំពូលភ្ញៀវពីរនាក់ ដែលបោះពួយម្ហូបអត់ខ្វល់ពីអ្វីទាំងអស់ សំខាន់ញុំអស់ចិត្តសិន ប៉ុន្តែក្នុងចំណោមពួកគេទាំងពីរ មានបុរសដែលពាក់អាវស បានងាកទៅមើលទៅភ្លើងដែលឆាប់ឆេះសន្ធោសន្ធៅ ដែលមិនឆ្ងាយពីក្រោយខ្នងគេប៉ុន្មានឡើយ បន្ទាប់មកគេក៏ងាកមកចាប់អាហារញុំបន្តទៀត យ៉ាងឆ្ងាញ់ពិសារ ស្របដែលបុរសម្នាក់ទៀត ក៏បន្តការសន្ទនាបណ្តើរ ញុំម្ហូបការបណ្តើរ ដូចជាគ្មានរឿងកើតឡើងអញ្ចឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ យោងតាមការបញ្ជាក់របស់សារព័ត៍មានឥណ្ឌាបានបញ្ជាក់ថា អគ្គិភ័យនេះបង្កឡើយ ដោយការដុតផាវក្នុងសាលរោងការ ប៉ុន្តែសំណាងល្អណាស់ គ្មាននរណាម្នាក់ត្រូវបានរាយការណ៍ថាត្រូវរបួសនោះឡើយ៕
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]